រន្ធត់ណាស់!​ ស្លាប់៤នាក់ភ្លាមៗនៅនឹងកន្លែង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាង រថយន្តធុនធំ បុកគ្នា ជាមួយរថយន្តកាមរីឆ្លាមយ៉ាងពេញទំហឹងយ៉ាងហោចណាស់ មានមនុស្ស៤នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាលពីរនាក់ កាលពីវេលាម៉ោង ប្រហែល ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២១B នៅក្នុងភូមិព្រែកសំពោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមដែលរងគ្រោះរហូតបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល សរុប៦ នាក់ សុទ្ធតែជាបុរស បានធ្វើដំណើរក្នុងរថយន្តតែមួយ ម៉ាក កាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H 3738 ។ រីឯរថយន្តម្ខាងទៀត ជាប្រភេទរថយន្តយីឌុប ចំណុះ៥តោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-2452 ។ អ្នកបើកបររត់បាត់។

ក្រុមរងគ្រោះ សពទី១ ឈ្មោះ នូវ ថាវុត អាយុ ២៨ឆ្នាំ រស់នៅភូមិ ព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល សពទី២មានឈ្មោះ គង់ តេងហេង (មិនស្គាល់អាស័យដ្ឋាន) សពទី៣ មានឈ្មោះ ឡេង វុត អាយុ៣៦ ឆ្នាំ រស់នៅភូមិ ស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល សពទី៤ ឈ្មោះ ង៉ែត អាយុ ៣៤ឆ្នាំ (មិនស្គាល់អាស្រាយដ្ឋាន) រួមទាំងពីរនាក់ទៀត។

តាមសាក្សីបានអោយដឹងថា ភាគីខាងរថយន្តកាម៉ារី បានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តធុនធំដែលធ្វើដំណើរច្រាសទិសគ្នា ចំពាក់កណ្តាលចំណុចកន្លែងធុងប្រេងម៉ាស៊ូត បណ្តាលអោយរថយន្តកាំម៉ារី រួញវល់ចូលគ្នាមើលលេងយល់។ អ្នករងរបួសត្រូវ ឡានពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ រីឯសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យ រង់ចាំរកសាច់ញាតិមកទទួល ប៉ុន្តែពិបាកតែសាកសពតៃកុងឡាន គឺគាបជាប់ ទម្រាំសមត្ថកិច្ចគាស់យកបាន។

តាមសាក្សីម្នាក់ ក្នុងចំណោមក្រុមរងគ្រោះ ដែលគាត់រងរបួស ស្រាលបាននិយាយទាំងរវើរវាយនិងជាប់ៗមាត់ថា ពួកគាត់ទើប តែចេញពីច្រៀង ខារ៉ាខេ ហើយមានបំណងទៅផ្ទះវិញ ក៏ជួបហេតុការណ៍នេះតែម្ដង ហើយមូលហេតុបែបណានោះ គឺគាត់មិនបានដឹងទេ ព្រោះគាត់ដេកលក់។

ក្រោយកើតហេតុយានយន្តទាំង២ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រង់ចាំការដោះស្រាយពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង