រកឃើញសារធាតុគីមីបូរ៉ាក់(Borax)នៅក្នុងប្រហិតត្រីចំនួន៣.២kg


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានអោយមន្រ្តីកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម គណកម្មការផ្សារ ហេង បេងជ្រី ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្ត រកសាធាតុគីមីនៅក្នុងចំណីអាហារនៅក្នុងផ្សារដោយលទ្ធផល បានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅក្នុងប្រហិតត្រីដែលលាយគ្រឿងហើយ បានដកហូតសរុប៣,២គីឡូក្រាម ប្រតិបត្តិការនេះធ្វើនៅព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ។

ឆ្លៀតក្នុងឱកាសនោះមន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញនៅផ្សារ ហេង បេងជ្រី លទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅក្នុងប្រហិតត្រីដែលលាយគ្រឿងហើយ បានដកហូតសរុបជាង ៣,២គីឡូក្រាម និងអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសាធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករនិងផ្អាកមិនអោយលក់បណ្តោះអាសន្ន ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គេសង្កេតឃើញថាក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង