ពិតជាសំណាង​មួយ​ក្នុងចំណោម​១​លាន​គ្រោះថ្នាក់មែន………


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្រទេសម៉ិកស៊ិក ៖​កាលពីពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​អាកាសចរណ៍ម៉ិកស៊ិកមួយ​រាយការណ៍​ថា យន្ដហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Aeromexico ដែលមាន​មនុស្ស​ជាង ១០០​នាក់​នៅលើ​នោះ បាន​ធ្លា​ក់នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ២០១៨ នេះ ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Guadalupe Victoria ជិត​ក្រុង Durango របស់​ម៉ិ​ក​ស៊ី​កូ ។​

​ជុំវិញ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះដែរ អភិបាលរដ្ឋ Durango លោក ចូ​សេ អេ​ស្ពឺ​រ៉ូ (Jose Aispuro) បាន​អះអាងថា​គ្មាន​អ្នក​បាត់បង់​ជីវិត​នោះទេ បើទោះជា​មាន​មនុស្ស ៨៥​នាក់​រងរបួស​ក៏ដោយ​។ លោក​បន្ថែមថា យន្ដហោះ​មាន​ជើងហោះហើរ AM2431 បានធ្វើ​ដំណើ​ចាក​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ ហ្គា​ដា​លូ​ប៉េ វី​តូ​រៀ (Guadalupe Victoria) ឆ្ពោះទៅកាន់​ទីក្រុង Mexico City ប៉ុន្តែ​ស្រាប់តែ​ធ្លា​ក់នៅ ក្បែរ​អាកាសយានដ្ឋាន​ក្រោយពេល​ហោះ​ឡើង​បាន​បន្តិច​។​
​​បើតាម​សាក្សី​មូលហេតុ​ធ្លាក់​គឺអាច​បណ្ដាលមកពី​ខ្យល់​បក់​ខ្លាំង ដែល​បាន​បង្ខំ​ឱ្យ​យន្ដហោះ​ចុះចត​ជាបន្ទាន់ គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៣៖៤០​នាទី​រសៀល ថ្ងៃ​អង្គារ (​ម៉ោង​នៅក្នុង​តំបន់​)​។ ក្រោយ​ការ​ធ្លាក់​យន្តហោះ​នេះ ​ត្រូវ​ភ្លើង​ឆាបឆេះ​បញ្ចេញ​​ផ្សែង ​ហើយ​បណ្ដា​អ្នកដំណើរ​នាំ​គ្នា​រត់​ចុះ​ពី​យន្ត​ហោះ មួយ​ចំនួន​មាន​របួសស្រាល ​។ រូបភាព​ដំបូង​ៗ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ និង​តាម​បណ្ដា​សារព័ត៌​មានបង្ហាញ​យន្តហោះ​មួយ​គ្រឿង ​ស្ថិត​លើ​ដី​ដោយ​តួ​យន្តហោះ​មាន​ភ្លើង​ឆាបឆេះ​ ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង