ទ្រី តារាវុធ អតីតFrishie Boy នឹងតំណាងកម្ពុជាចេញទៅដណ្តើមពានរង្វាន់ Man Of The Year


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាសម្តែងប្រុសរូបសង្ហារលោក ទ្រី តារាវុធ នឹងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Year ជាមួយបណ្តាប្រទេសជាច្រើនទៀត។ ជាមោទនភាពសម្រាប់ប្រទេស តារាសម្តែងប្រុសរូបសង្ហានេះគឺ ទទួលបានឱកាសចេញទៅប្រកួតកម្មវិធីអន្តរជាតិ ក្រោយពីជោគជ័យលើការងារសម្តែងក្នុងស្រុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ទ្រី តារាវុធ បានប្រាប់ឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួត Man Of The Year ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណ២០មកពីជុំវិញពិភពលោកចូលរួមប្រកួត។ លើកនេះពិតជាមោទនភាពខ្លាំងណាស់ដែលបានចេញតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធីអន្តរជាតិ បញ្ចេញសមត្ថភាព និង បង្ហាញវប្បធម៌កម្ពុជា ទៅកាន់ពិភពលោក។

ជាតារាសម្តែង និងពិធីករ បាននិយាយថា លោកពិតជាសប្បាយចិត្តដែលទទួលបានឱកាសពីក្រុមហ៊ុន Arise Agency ដែលបានជ្រើសរើសរូបលោកជាបេក្ខជនតំណាងពីកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍ទ្រង់ទ្រាយអន្តរជាតិដ៏ធំមួយនេះ។ លោកបានត្រៀមរួចជាស្រេចនូវការហ្វឹកហាត់លើជំនាញមួយចំនួន ជាច្រើនខែកន្លងមកហើយដើម្បីបង្ហាញពីភាពជឿជាក់មួយលើឆាកអន្តរជាតិមួយនេះ។

សូមបញ្ជាក់ដែរថា លោកទ្រី តារារុធ អាយុ២៤ឆ្នាំគឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ដ៏មានប្រជាប្រិយ ។ លោកគឺជាអតីត Frishie Boy ចំណាត់ថ្នាក់លេខ១ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង “កំណត់ហេតុនាងនាថ” រឿង “សរសរកន្លោង” រឿង”ភូមិគ្រឹះជំពាក់ស្នេហ៍” រឿង”កុំងាកក្រោយ” ជាដើម៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង