គំនុំសីុសាច់ហុតឈាម រវាងអ្នកលក់នំប័ុងពីរនាក់ ពេលជួបមុខគ្នាទាញដាវសាំម៉ូរ៉ៃពីកញ្ឆេកាប់ប្រ៉ាវរងរបួសធ្ងន់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសជាអ្នកលក់នំបុ័ងម្នាក់រងរបួសធ្ងន់ ម៉ូតូទទួលរងការខូចខាតជាដំណំ បន្ទាប់ពីមានជនដៃដល់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ និងប៉ុនប៉ងដុតទាំងម៉ូតូ កាលពីវេលាម៉ោង១១នឹង៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅមុខរោងចក្រ ភូមិក្បាលដំរី២ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ សោម មករា ហៅវិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិទ្រា ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង រងរបួសធ្ងន់ ដៃជើងនិងខ្លួន ។ ចំណែកម៉ូតូជនរងគ្រោះទទួលរងការខូចខាត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1K-4791 ។ ដោយឡែកជនដៃដល់មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជាអ្នកលក់នំបុ័ងដូចគ្នា ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុកាលពី៣ថ្ងៃកន្លងទៅ ខណៈពេលដែលគាត់កំពុងជិះម៉ូតូទៅលក់នំបុ័ងមុខរោងចក្រ ត្រូវបានជនបង្កជិះម៉ូតូមកកៀរ តែមិនដួល ហើយក៏កើតទំនាស់សម្តីមួយប្រ៉ាវ រួចចែកផ្លូវគ្នាទៅបាត់អស់ទៅ មិននឹកស្មានដល់ថា ជនបង្កមានគំនិតគុំគួនបែបនេះ រហូតមកដល់វេលាម៉ោងខាងលើ ខណៈដែលកំពុងឈរលក់នំបុ័ង ត្រូវបានជនបង្ក ជិះម៉ូតូមកដល់ ឈប់ហើយទាញដាវសាំម៉ូរ៉ៃពីកញ្ឆេ នំបុ័ង មកកាប់បណ្តាលឲ្យរងរបួស រត់គេចរួច ជនបង្កកាប់ទៅលើម៉ូតូធ្វើអោយខូចខាត ហើយព្យាយាមយកសាំងមកបំរ៉ុងចាក់ដុតម៉ូតូ ផ្អើលប្រជាពលរដ្ឋទើបជនបង្កបើកម៉ូតូរត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះរត់នៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវរកមុខជនដៃដល់ ៕ ដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង