នាំមកជូនដោយ៖

មូលហេតុទាំង ៥យ៉ាង ដែលអ្នកគួរតែទទួលទាន ខ្ទឹមបារាំង


ទំហំអក្សរ៖ S M L

ខ្ទឹមបារាំងជាពពួក Allium ដែលសម្បូរទៅដោយ សារធាតុស្ពាន់ធ័រ ជាមួយនឹងក្លិនហាង របស់វា គឺមានប្រសិទ្ធិភាព សម្រាប់ជំនួយដល់ សុខភាពបានយ៉ាងល្អ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ទាំង៥យ៉ាងរបស់ខ្ទឹមបារាំង៖

១. ជួយដល់សរសៃឈាមបេះដូង៖

សារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមបារាំង គឺជាអ្នកប្រឆាំង នឹងការកកស្ទះសរសៃឈាមបេះដូង និងកោសិកាឈាម ដែលដំនើរការនៅក្នុងបេះដូង មានភាពមិនប្រក្រតី និងជួយការពារ ការគាំងបេះដូងបានផងដែរ។ ជាមួយគ្នានេះដែរ សារធាតុស្ពាន់ធ័រនេះ ក៏អាចជួយបន្ថយកំរិតកូលេស្តេរ៉ូល នៅក្នុងឈាម និងជួយពង្រឹងភ្នាស កោសិកាឈាមក្រហមបាន យ៉ាងល្អផងដែរ។

២. ជួយដល់ឆ្អឹង និងជាលិកា ដែលទាក់ទង៖

តាមការសិក្សា បានបង្ហាញឲ្យឃើញថា ខ្ទឹមបារាំង អាចជួយបង្កើន ភាពរឹងមាំរបស់ឆ្អឹង ហើយជាពិសេស អាចជួយទៅដល់ស្រ្តី ដែលដល់វ័យអស់រដូវ ឲ្យមានឆ្អឹងរឹងមាំ បានផងដែរ។ ស្រ្តីដែលអស់រដូវ គួរតែបរិភោគខ្ទឹមបារាំង ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការ ការពារនេះ។

៣. ជួយការពារ ការរលាករោល៖

សារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមបារាំង គឺជាធាតុដែលកំចាត់ ការរលាករោលបានយ៉ាងល្អ ហើយម៉ូលេគុល ដែលមាននៅក្នុងមើមខ្ទឹម អាចរារាំង កោសិកាឈាមស ដែលមាននៅក្នុងខ្លួនរបស់អ្នកបាន។ លើសពីនេះទៅទៀត ខ្ទឹមបារាំង សម្បូរទៅដោយ សារធាតុដែល ប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយការពារ ការកើនឡើងនៃ អាស៊ីតខ្លាញ់ នៅក្នុងខ្លួនបាន យ៉ាងល្អផងដែរ។

៤. ការពារជំងឺមហារីក៖

ខ្ទឹមបារាំង ត្រូវបានបញ្ជាក់ថា មានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ ហានិភ័យ របស់ជំងឺមហារីក ជាច្រើនប្រភេទ ជាពិសេសគឺជំងឺ មហារីកពោះវៀនធំ ទោះបីជាអ្នកបរិភោគ វាក្នុងចំនួនតិចក៏ដោយ។ ដូចនេះ អ្នកគួរតែព្យាយាម បន្ថែមខ្ទឹងបារាំង ទៅក្នុងម្ហូបអាហារ យ៉ាងតិចមួយចំហៀងនៃមួយផ្លែ ដើម្បីទទួលបាន ការការពារនេះ។

៥. ជួយដល់ផ្នែកផ្សេងៗ នៃសុខភាព៖

ខ្ទឹមបារាំង មានសក្តានុពល ក្នុងការការពារ ជាតិស្ករនៅក្នុងឈាម ឲ្យមានតុល្យភាព និងការពារ ការឆ្លងមេរោគផ្សេងៗ។ ក្រៅពីសារធាតុស្ពាន់ធ័រ ខ្ទឹមបារាំងក៏មាន សារជាតិ flavonoid quercetin ដែលផ្តល់ផលប្រយោជន៍ដល់ សុខភាពរាង្គកាយអ្នកបាន យ៉ាងល្អប្រសើរ។

 

ផ្លាស់ប្តូរ មកទទួលទាន ខ្ទឹមបារាំងជារៀងរាល់ថ្ងៃ ដើម្បីទទួលបាននូវសុខភាពល្អ។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង