ដុតភ្លើងប៉ះអ៊ុតកង់ម៉ូតូមិនប្រយ័ត្ន​ ឆាបដល់ដបសាំង​ឆេះផ្អើលទាំងព្រលឹម (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ អគ្គីភ័យឆាបឆេះម៉ូតូ​គ្រឿងសម្ភារៈជួសជុលម៉ូតូ ខ្សែភ្លើងឆេះដាច់អស់ជាច្រើនខ្សែ ខ្លោចទាំងត្រង់ហ្វូភ្លើង​បន្ទាប់ពីជាងដុតភ្លើងប៉ះអ៊ុតម៉ូតូ ឆាបដល់ដបសាំងដាក់លក់ជាប់នោះ​បង្កឲ្យផ្អើលអស់ប្រជាពលរដ្ឋក្បែរ​នោះ ភ័យស្លន់ស្លោរ​ទាំងព្រលឹងចុងសក់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមចិញ្ចើមផ្លូវQMi ខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជាងជួសជុលម៉ូតូ​មិនត្រូវបាន​គេស្គាល់​អត្តសញ្ញាឡើយ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល​ចោលសម្ភារៈឆេះខ្ទេច ប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃទៅទៀត​។ ចំណែក​ជនរងគ្រោះ​ជាម្ចាស់ម៉ូតូ​មាន​ឈ្មោះ​ កែវ វល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។ រីឯម៉ូតូភ្លើងឆេះខ្ទេច​ម៉ាក Honda Cup (ជ្រុង) សេ៧០ ពណ៌ទឹកប៊ិច​ពាក់ស្លាកលេខ ង-5640 ភព1​។ ដោយឡែកសម្ភារៈរបស់ជាង​ឆេះអស់ សម្ភារៈសម្រាប់ជួសជុលម៉ូតូ​ធុងបូមខ្យល់ ដបសាំង ផ្ទុះឆេះម៉ដ្ឋ​និងខ្សែភ្លើង ត្រង់ហ្វូភ្លើងលើបង្គោល​ឆេះរោលខ្លោចអស់​។

​បើ​តាមសម្តី​ស្រ្តីរងគ្រោះ ជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុ​ម៉ូតូគាត់បានបែកធ្លាយកង់ក្រោយ ហើយបណ្តើរយកមកឲ្យជាង​នៅចំណុចខាងលើ​ប៉ះអ៊ុត ខណៈដែលជាងដុតភ្លើងអ៊ុតពោះវៀនកង់ម៉ូតូ ស្រាប់​តែ​ឆាប​ដល់ដបសាំង​ដាក់តាំងបញ្ឈរលក់​ក្បែរនោះ ទើបឆាបឆេះ​សន្ធោរសន្ធៅ រាល់ដាលដល់ម៉ូតូ របស់របរ​ឆេះដល់ខ្សែភ្លើង បង្កឲ្យភ័យស្លន់ស្លោរត់ចែកជើងគ្នា​។ ភ្លាមៗ​ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ជាប់នោះ យកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ និងបាញ់ទឹកពន្លត់ភ្លើងផង​ដែរ​។

តាមប្រជាពលរដ្ឋ​នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រាល់ថ្ងៃគេឃើញ​បុរសជាជាងជួសជុលម៉ូតូមិនស្គាល់អត្តសញ្ញាណខាងលើ មកដាក់ឥវ៉ាន់​ក្រោមឆ័ត្រ ត្រង់ចំណុចខាងលើ ក្នុងរបរ​ប៉ះអ៊ុត​ជួសជុលម៉ូតូ​​ស្រាប់​តែនៅព្រឹកកើតហេតុនេះ បន្ទាប់ពីមានស្រ្តីម្នាក់ អូសម៉ូតូមកប៉ះអ៊ុត​ស្រាប់តែឆាបឆេះដល់ដបសាំង ទើបផ្តើមរាលដាល​ដល់ខ្សែភ្លើង ឆេះខ្ទេចអស់ទាំងនេះ ក្រោយកើតហេតុ​ជាងបានរត់គេចខ្លួនបាត់ស្រមោល​។
ក្រោយ​កើតហេតុ​ករណីខាងលើ​ត្រូវបាន នគរបាលចុះទៅដល់កន្លែងកើតហេតុ រីឯម្ចាស់ម៉ូតូក៏ត្រូវបាន ប្តឹងសមត្ថកិច្ច​ដើម្បីទាមទាររកសំណង​ម៉ូតូរបស់ខ្លួនភ្លើងឆេះអស់​៕ អត្ថបទ​ដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង