នាំមកជូនដោយ៖

អគ្គីភ័យមួយបានឆាបឆេះ ផ្សារច្បារអំពៅយ៉ាងសន្ធោសន្ធៅ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ យប់មិញមាន គ្រោះមហន្តរាយនៃអគ្គីភ័យមួយបានឆាបឆេះផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅអស់ជាច្រើនតូបយ៉ាងសន្ធោសន្ធៅ ក្នុងហេតុករណ៏នេះដែលបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើននាក់កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ ហើយកម្លាំងសមត្ថកិច្ចក៏បានចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់ជាច្រើនគ្រឿង ​។

សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នេះ ខណៈ​ទីតាំង​ដែល​ឆេះ​កំពុង​នៅ​មាន​អណ្តាតភ្លើង​នៅឡើយអាជ្ញាធរ​បាន​សម្រេច​ប្រើ​គ្រឿងចក្រ (​អា​អិ​ច​) វាយ​កម្ទេច​របង​នៅ​ខាងជើង​ផ្សារ ដើម្បី​ងាយស្រួល​ឱ្យ​រថយន្ត​

ពន្លត់​ចូល​ទៅ​បាញ់​ទឹក ព្រោះ​ភ្លើង​មិន​​ទាន់​រលត់​ទាំងស្រុង​នោះ ។បើ​តាម​តាម​អនុប្រធាន​ផ្សារ លោក​គ្រី ហ៊ុ​ចបានអោយដឹងថាចំពោះ​តូប​ក្នុង​ផ្សារ​ច្បារ​អំពៅ គឺ​មាន​ចំនួន​សរុប​ទាំងអស់​1447​តូប ហើយ​ភ្លើង​បាន​ឆេះ​បំផ្លាញ​អស់​ជាច្រើនតូប​ទ្រព្យសម្បត្តិ

របស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។ គិត​តាំងពី​ពេល​កើតហេតុ​កាលពី​យប់ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ដដែល​នេះ ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់

អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ៕

ទោះបីជា​យ៉ាងណា គឺ​នៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ ​នៅ​ឡើយ​ទេ

ហើយ​ក៏​មិនទាន់​មាន​ប្រភព​ថាមាន​មនុស្សរងរបួសឬស្លាប់នោះដែរ​ ។ គួររំលឹកថា អគ្គិភ័យ​​ឆេះ​ផ្សារ​ច្បារអំពៅនេះ

គឺ​បាន​កើតឡើង​កាលពីវេលម៉ោងជាង​១១​យប់និង៥០នាទីយប់ ​ថ្ងៃ​ទី​​១៥ មិនា ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង