អគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នង ជនរងគ្រោះដង្ហោយហៅរកសប្បុរសធម៌
កណ្តាល៖ បន្ទាប់ពីផ្ទះចំនួន២ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ ដោយសារឆ្លងចរន្តអគ្គីសនី ឆេះម៉ដ្ឋសល់តែសំបកខ្លួន កាលពីវេលាថ្ងៃត្រង់ទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់ទីជម្រករួចមក ដល់ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ជនរងគ្រោះដែលជាម្ចាស់ផ្ទះទាំង២នេះ បានសូមអំពាវនាវរកមនុស្សធម៌ឲ្យជួយដល់ពួកគាត់។
ម្ចាស់ផ្ទះរងគ្រោះ ទី១ មានឈ្មោះ សុខ ង៉ុយ ភេទប្រុសអាយុ៦៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សុខ សន អាយុ៦៣ឆ្នាំ មុខរបរកសិករ។ ម្ចាស់ផ្ទះទី២ មានឈ្មោះ វ័រ វៃ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សុខ សែល អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ក្រោយពីទទួលរងទុក្ខដោយសារភ្លើងឆេះផ្ទះ អស់រលីង សល់តែសំបកខ្លួន គ្មានទីជម្រក ជនរងគ្រោះ សុំក្តីមេត្តាកុរុណា ពីសប្បុរសជនមេត្តាជួយដល់ពួកគាត់ កំពុងជួបការខ្វះខាត៕
មតិលើបញ្តាញសង្គម Facebook