ឆេះកម្ទេចក្រណាត់ក្នុងរោងចក្រ វីន សុីនតិច ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋនៅភូមិជម្ជូវ័ន(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ភ្លើងឆាបឆេះកម្ទេចក្រណាត់ សំណល់ចាស់ៗ ក្នុងរោងស្តុប ក្នុងបរិវេណរោងចក្រ វីន សុីនតិច ស្ថិតនៅភូមិជម្ជូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលមិនមានដំណើរការ ទុកចោលច្រើនខែមកហើយនោះ ស្រាប់តែនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ភ្លើងឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើល មិនដឹងមូលហេតុ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីក្ស័យធន់ អស់រយៈពេលច្រើនខែកន្លងមកហើយ មិនបានដំណើរការនោះទេ ហើយក៏គ្មានអ្នកមើលថែដែរ ទុលចោល គ្មានអ្នកមើលការខុសត្រូវ ស្រាប់តែនៅវេលាម៉ោងខាងលើ ត្រូវបានភ្លើងឆេះកម្ទេចក្រណាត់ ក្នុងរោងស្តុកទុកចោល ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យមួយគ្រឿងរបស់សាលាខណ្ឌពោធិសែនជ័យ ចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ។ ហើយករណីខាងលើមិនបង្កឲ្យ ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋដែរ គ្រាន់តែផ្សែងហុយខ្មួលខ្មាញ់ ហើយក៏មិនបង្កឲ្យអ្នកណារងរបួសឡើយ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង