រកផ្លូវចូលគុកឃើញ! មានការងារល្អប៉ុណ្ណឹងហើយ នៅមានគំនិតលួចរបស់គេទៀត(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាន ម្ចាស់ម៉ូតូនិងប្រជាការពារភូមិដេញតាមចាប់ខ្លួនបាន ហើយស្វាគមន៍ មួយដៃមួយជើងបែកមាត់ ប៉ោងភ្នែក បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេចហើយ ខណៈដែលម្ចាស់រវល់តែចុះដងទឹកក្នុងស្រះ តែជិះរត់មិនរួច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងវត្តតាំងកសាងខាងជើង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យចាប់ឃាត់ខ្លួនបានឈ្មោះ ជុំ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។  រីឯជនរងគ្រោះ មានឈ្មោះ គង់ ចាន់ថេន ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ គួរបញ្ជាក់ផងដែរម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-9800 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូទៅដងទឹកស្រះក្នុងវត្តតាំងកសាងខាងជើងដូចសព្វដង ដោយចតម៉ូតូទុកចោលនៅក្បែរស្រះទឹកដោយមិនបានដកកូនសោរចេញនោះទេហើយ រវល់តែចុះទៅដងទឹកស្រាប់តែឮសូរសំលេងបញ្ឆេះម៉ូតូ ទើបរូបគាត់រត់ដេញតាមទាញកន្ទុយម៉ូតូជាប់រហូតចេញផុតរបងវត្តទើបម៉ូតូដួលបានស្រែកផ្អើលប្រជាពលរដ្ឋ ប្រជាការពារភូមិដេញតាមចាប់បាននៅចំណុចមុខវត្តតាំងកសាងខាងជើង ហើយត្រូវបានស្វាគមន៍ យ៉ាងចាស់ដៃ បណ្តាលឲ្យបែកមាត់ និងប៉ោងភ្នែកឆ្វេងហូរឈាមកក្លាក់ទប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពីឃាត់ជនសង្ស័យបាន សមត្ថកិច្ចបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង