រកមុខឃើញហើយ! អ្នកដែលពូកែខាងគាស់ដំបូលផ្ទះ ចូលលួចអីវ៉ាន់របស់គេនោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទកាត់តំបូលផ្ទះចូលលួចទូរស័ព្ទដៃ នៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៧ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០ នាទី នៅចំណុចផ្ទះជួលផ្លូវលំ ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះ៖
ទី១.ឈ្មោះ វាំុង ប៉ូយ ហៅ ពយ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករអេតចាយ ស្នាកនៅឃ្លាំងអេតចាយ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២.ឈ្មោះ សាមី ប៉ោង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកសំណង់ ស្នាកនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ ឃួន ហួនលី ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ លក់និងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ១៣០៣ ផ្លូវលំ ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងការឃាត់ខ្លួនជនសង្ស័យទាំងពីរអ្នកខាងលើនេះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖
ទូរស័ព្ទដៃ០៧គ្រឿងម៉ាកអាយហ្វូនហ្វាយ ០២គ្រឿង ម៉ាកអាយហ្វូនហ្វាយអេស០១គ្រឿង ម៉ាកអាយហ្វូនសិុច០១គ្រឿង និងម៉ាកខេមហ្វូន០៣គ្រឿង (ចំពោះទូរស័ព្ទដៃបានប្រគល់ឲ្យជនរងគ្រោះឈ្មោះ ឃួន ហួនលី យកប្រើប្រាស់បណ្តោះអាសន្ន)។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង