ចប់ហើយប្រយ័ត្នប្រយែងកនយើង គាត់បែកថ្នាំលែងដឹងអីដើរគប់គេឯងចឹងអីវិន(មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ព្រោះតែឥទ្ធិពលគ្រៀងញៀនបានធ្វើអោយបុរសម្នាក់បាត់បង់ស្មារតីលែងដឹងអ្វីខុសដឹងត្រូវបានយកដំុថ្មទៅគប់កញ្ចក់គ្រឿងចក្របណ្តាលអោយបែកហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៧នៅចំណុចមុខសាលាវិទ្យាល័យបុរី១០០ខ្នងផ្លូវសហព័ន្ធរុស្សី ក្រុម៤ភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា ជនបែកថ្នាំនេះមានឈ្មោះ ឈន វុល ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ។

ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុឃើញបុរសបែកថ្នាំខាងលើដើរចុះដើរឡើងលើផ្លូវសហព័ន្ធរុស្សីដោយគ្មានពាក់អាវទេហើយបានរើសដំុថ្មកាន់លុះមកដល់ចំណុចខាងលើក៏យកដុំថ្មទៅគុបត្រូវកញ្ចក់គ្រឿងចក្រ(អែសស្កាវ៉ាទ័រ)បណ្តាលអោយបែកទាំងមុខទាំងក្រោយ។ ពេលនោះម្ចាស់គ្រឿងចក្រមកទាន់ឃើញសភាពបែបនេះក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយមកជួយអន្តរាគមន៍តែម្តង។

បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាបន្ទាប់ពីឃាត់ខ្លួនបុរសបែកថ្នាំលើរួចក៏ទាក់ទងទៅខាងមន្ទីរសង្គមកិច្ចអោយមកទទួលបន្ត។ ចំណែកខាងម្ចាស់(អែសស្កាវ៉ាទ័រ) ដែលរងកាខូចខាតក៏មិនប្តឹងផ្តល់អ្វីដែរហើយយកទៅជួសជុលដោយខ្លួនឯងព្រោះថាជនបង្ករខាងលើបែកថ្នាំលែងដឹងអីទៅហើយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង



ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង