ទីបំផុត! ក្រុមចោរឆក់លុយជនបរទេសចំនួន ២២,៨០០ ដុល្លារ ត្រូវនគរបាលវែកមុខបានហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមចោរឆក់យ៉ាងសកម្មចំនួន៤នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបជនជាតិកូរ៉េបានសម្រេចកាលពីថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៧។ ហើយត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានធ្វើការបង្ក្រាបបានកាលពីថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១៧ កន្លងមកនេះហើយត្រូវបានយកមកបង្ហាញជាសាធារណៈ នាព្រឹកថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៧ នេះនៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោកវរៈសេនីយ៍ឯកណ អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ អោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនយកមកបង្ហាញមុខនេះមានគ្នាទាំងអស់០៤នាក់ ៖
ទី១.ឈ្មោះ វ៉ា គីមហ័រ ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ទី២.ឈ្មោះ ទូច ម៉េងហ័ង ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស ទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ទី៣.ឈ្មោះ ជ័យ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស ទីលំនៅបច្ចុប្បន្នផ្ទះលេខ០៣១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែ។
ទី៤.ឈ្មោះ រិន ចាន់ត្រា ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស ទីលំនៅបច្ចុប្បន្ន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះ David Zhou ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិកូរ៉េ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ112 ផ្លូវលេខ 136 សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

លោកវរៈសេនីយ៍ឯក  អេង សោភា  នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្តអោយដឹងទៀតថា កាលពីវេលាម៉ោងប្រហែល១២ថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ក្រុមជនសង្ស័យទាំង៤នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនជាតិកូរ៉េម្នាក់បានសម្រេច នៅចំណុច ម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញដោយយកសម្ភារៈបានពីជនរងគ្រោះទាំងអស់រួមមាន៖
១.ប្រាក់ដុល្លារចំនួន 22,800$(ពីរម៉ឺនពីរពាន់ប្រាំបីរយដុល្លារ)
២.កាបូបស្ពាយពណ៌ខៀវ ចំនួន១
៣.កិច្ចសន្យាទិញ លក់ដី១ច្បាប់
៤.លិខិតកក់ប្រាក់ទិញផ្ទះ១ច្បាប់ និង កាត ATM មួយចំនួន
បន្ទាប់មកជនល្មើសជិះគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយស្វែងរកជនសង្ស័យទាំង៤នាក់។ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចស្ថានីយចាក់សាំង តេលា ជិតវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នា។ ក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះខាងលើប្រាកដមែន។

ពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន សម្ភារៈដូចជា ៖
១.ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ125 សេរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-8637 (ជាមធ្យោបាយធ្វើសកម្មភាព)
២.ប្រាក់ដុល្លារចំនួន9400$ (ប្រាំបួនពាន់បួនរយដុល្លារ)
៣.កាបូបស្ពាយពណ៌ខៀវ ចំនួន១
៤.កិច្ចសន្យាទិញ+លក់ដី ០១ច្បាប់
៥.លិខិតកក់ប្រាក់ទិញផ្ទះ១ច្បាប់និង កាត ATM មួយចំនួន

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួច សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកឯសម្ភារៈមួយចំនួន និងលុយដុល្លារចំនួន 9,400$ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង