ជនជាតិហ្វីលីពីន ជិះម៉ូតូបញ្ច្រាសផ្លូវបណ្តាលឲ្យបុកគ្នារបួសធ្ងន់៣នាក់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ ប្រុសម្នាក់ ស្រី២នាក់ ជាជនជាតិហ្វីលីពីន បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូធន់ធំបើកបុកជាមួយម៉ូតូធូដេ ច្រាសទិសគ្នា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចរង្វង់មូលចោមចៅ ជ្រុងខាងកើត ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងបុរសរងគ្រោះ ជិះម៉ូតូ ធន់ធំ ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-9763 បើកតាមរង្វង់មូលចោមចៅ បើកពីលិចទៅកើត ឆ្ពោះទៅផ្លូវសហព័ន្ធរុស្សី គេចមិនទាន់ ជ្រុលទៅបុកម៉ូតូធូដេ ពណ៌ខ្មៅ ជិះដោយស្រ្តីជនជាតិហ្វីលីពីនគ្នា២នាក់ ពីកើតទៅលិច ដល់សួនច្បារខាងកើតរង្វង់មូល បែជាបើកបញ្ច្រាសទិសដៅចរាចរណ៍មានបំណងកាត់ ទើបបណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់សងខាង ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានឡានគ្លីនិករស្មី ហៅ ខឹម រ៉ានី ដឹកយកទៅសង្រ្គោះ ។ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបាន នគរបាលយកទៅរក្សាទុក នៅផ្នែកជំនាញ រងចាំដោះស្រាយពេលក្រោយ ៕អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង