ពិតជាជីវិតថ្លៃមែន! ធ្លាក់ពីលើផ្ចះជាន់ទី២ តែមិនស្លាប់
ភំ្នពេញ៖ បុរសជាជាងសំណង់ម្នាក់បានធ្លាក់ពីល់ើអន្ទាលដែក ពីលើផ្ទះជាន់ទី៣សន្លប់បាត់ស្មារតី ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៧ នៅភូមិសបួរសង្កាត់ដង្ដោ ខណ្ឌដង្ដោ រាជធានីភ្នំពេញ។ មុខពេលកើតហេតុគេបានឲ្យដឹងថាជាងសំណង់ដែលកំពុងឡេីងចាក់ធ្នឹម បានថយក្រោយប៉ុន្តែដោយសារតែមិនប្រយ៍ត្ន ក៏ផុតពីអន្ទាលដែកបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលេីចុះមកក្រោម មកទេីលេីម៉ាសីុនត្រជាក់ហើយក៍បានរមាលបន្តធ្លាក់ចុះមកក្រោមជុងទៅនឹងវិសបណ្ដាលឱ្យវិសជាប់ទៅនឹងក្បាល ដាច់ថ្ពាល់ខាងឆ្វេង ដែលធ្វើឱ្យជនរងគ្រោះបានសន្លប់បាត់ស្មារតីនៅនឹងកន្លែងកេីតហេតុ។
តាមសម្តីពលរដ្ធនៅទីនោះបាននិយាយថាគាត់ឃេីញជនរងគ្រោះម្នាក់ឈ្មោះធន ភេទប្រុស អាយុ៣២ឆ្នាំ កំពុងឈរធ្វេីការជាន់ទី២ផ្នែកខាងក្រោយផ្ទះលេខ E១៤&E១៥ ក្នុងបុរីចំការដូងក៍ស្រាប់តែគាត់បានឃេីញជនរងគ្រោះបានធ្លាក់ពីលេីចុះមក្រោម ពេលនោះគាត់បានឃេីញជនរងគ្រោះបានធ្លាក់ចំម៉ាសីុនត្រជាក់នឹងរមាលធ្លាក់ចុះមកចំវិសជុងជាប់ទៅនឹងក្បាល។
ភ្លាមៗនោះដែរប្រជាពលរដ្ធនៅក្បែរនោះក៍បាននាំតេហៅខាងសមត្ថកិច្ចមកត្រួតពិនិត្យឱ្យច្បាស់នៅកន្លែងកេីតហេតុ ខាងសមត្ថកិច្ចក៍បានខលហៅឡានពេទ្យបង្អែកខណ្ឌដង្កោមកយកជនរងគ្រោះទៅមន្ទីរពេទ្យជួយសង្រ្គោះជាបន្ទាន់ ពេលមកដល់មន្ទីរពេទ្យភ្លាមៗក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ព្យាបាលរបួសជនរងគ្រោះបន្ទាប់ពីបានពិនិត្យមេីលសព្វគ្រប់អស់ហេីយក៍បានបញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឈ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
មតិលើបញ្តាញសង្គម Facebook