ប្រជាពលរដ្ឋមួយគ្រួសារមិនពេញចិត្តនឹងសាលដីការបស់តុលាកាកំពូលដែលកាត់ក្តីឲ្យចាញ់ភាគីអ្នកទិញដីត(មានវីឌីអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ទំនាស់ដីធ្លីរុំារ៉ៃជាង៧ឆ្នាំ រវាងពលរដ្ឋមួយគ្រួសារធំ ( គ្មានប្លង់កម្មសិទ្ធិ ) ជាមួយជនស៊ីវិលម្នាក់ ( មានប្លង់កម្មសិទ្ធិ ) បានកើតឡើងរហូតឈានដល់ការប្តឹងប្តល់គ្នាតាំងពី តុលាការសាលាដំបូងរាជធានីភ្នំពេញ ទៅដល់តុលាការកំពូល នៅមិនទាន់ដោះស្រាយគ្នាចេញ ។

ជាក់ស្តែងនៅវេលាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មារការចម្រុះ មានកម្លាំងនគរបាល អាវុធហត្ថ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកខាំ សុផារី បានចុះអនុវត្តសាលដីការ លេខ៤០៩ ( ខ ) ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ របស់ តុលាការកំពូល អនុវត្តលើទំនាស់ដីធ្លីរបស់គូរគនជម្លោះ២ភាគី លើផ្ទៃដីទំហំជិតកន្លះហិចតា ស្ថិតក្នុង ភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ក្នុងការចុះអនុវត្តសាលដីការខាងលើនេះ មេធាវីតំណាងដោយអាណត្តិរបស់កូនបំណុល បានសំណូម ពរអោយគណៈកម្មារការចម្រុះផ្អាកការអនុវត្តសាលដីការនេះជាបណ្តោះអាសន្ន ដោយរងចាំអោយសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៨៣ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោះស្រាយចប់រួចរាល់ចប់ជាស្ថាបពរតាមនីតិវិធីសិន ។

ជាលទ្ធិផលនៃការចុះអនុវត្តស្ទើរពេញមួយព្រឹក ពិសេសយោងតាមការស្នើរសុំរបស់មេធាវីទាំង២ភាគី គណៈកម្មារការចម្រុះ បានសម្រេចលើកពេលអនុវត្ត និងបង្គាប់អោយកូនបំណុលនៃការអនុវត្ត ធ្វើការអនុវត្តសាលដីការនេះដោយស័គ្រ្មចិត្ត ដោយត្រូវចាកចេញពីដីកម្មសិទ្ធិរបស់ម្ចាស់បំណុលទៅឲ្យម្ចាស់បំណុលមានប័ណ្ឌសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុលេខ កណ ០០៩៧៩៥ ចុះថ្ងៃទី១២ មករា ឆ្នាំ២០០១ ។ ក្នុងនោះផងដែរ គណៈកម្មារការចម្រុះ ក៏បានបង្គាប់អោយកូនបំណុលរុះរើខ្ទម និងផ្ទះកំពុងស្នាក់នៅ និងយកសម្ភារៈចាក ចេញពីដីកម្មសិទ្ធិរបស់ម្ចាស់បំណុល ក្នុងកំឡុងពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃបង្គាប់នេះ បើពុំដូច្នោះ គណៈកម្មារការចម្រុះ នឹងចាត់ចែងអនុវត្តដោយបង្ខំតាមនីតិវិធីច្បាប់ ។

អ្នកស្រី ចេង ស៊ីនួន កូនបំណុលនៃការអនុវត្ត បានបញ្ជាក់ថា គាត់ទទួលស្គាល់ថាគាត់ពុំមានលិខិត និងឯកសារសម្គាល់ជាម្ចាស់កម្មសិទ្ធិដីខាងលើដែលកំពុងស្នាក់នៅបច្ចុប្បន្នប្រាកដមែន ប៉ុន្តែដីជិតកន្លះ ហិចតាដែលរស់នៅនេះ គឺគាត់រស់នៅតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ តាំងពីជំនាន់ម្តាយនៅ រស់រហូតតចៅ ។អ្នកស្រីបន្តថា នៅឆ្នាំ២០០១ មានជនជាតិចិន ម្នាក់មកសួរនាំចង់ទិញដីទាំង២ប្លង់ ដែលមានផ្ទៃទំហំសរុប ៤០ម៉ែត្រ គុណ១០០ម៉ែត្រ ក្នុងតម្លៃមាស៣០តម្លឹង ។ គ្រានោះអ្នកស្រីក៏យល់ ព្រមលក់ ប៉ុន្តែភាគីជាអ្នកទិញ ពុំមានលទ្ធិភាពគ្រប់ ក៏សម្រេចកក់មាសចំនួន២តម្លឹងបណ្តោះអាសន្ន សិន រងចាំមានប្រាក់គ្រប់នឹងមកទិញយកតែម្តង ។ ប៉ុន្តែកំឡុងពេលកក់មាស២តម្លឹងដើម្បីទិញដីនោះ គ្មានសាក្សីណាដឹងលឺឡើយ ក្រៅតែពីបុគ្គលសមីខ្លួនទាំង២នាក់ ហើយក៏ពុំមានធ្វើជាឯកសារ ឬលិខិត ស្នាមកក់ប្រាក់អ្វីទាំងអស់ ពោលគឺគ្រាន់តែនិយាយមាត់និងមាត់ ។កូនបំណុលរូបនេះបន្តថា ក្រោយពេលកក់មាស២តម្លឹងរួចមក ពោលតាំងពីឆ្នាំ២០០១ មិនដែលឃើញ ជនជាតិចិនខាងលើ មកសួរនាំអ្វីទៀតសោះ គឺបាត់ដំណឹងសូន្យឈឹងតែម្តង ។ លុះមកទល់នឹងឆ្នាំ ២០១០ ស្រាប់តែមានបុរសម្នាក់ឈ្មោះ សោម មុនី បានចេញមុខមកអះអាងថា ដីខាងលើ ខ្លួនបានទិញ ពីជនជាតិចិនម្នាក់ដោយក្នុងនោះខ្លួនមានឯកសារផ្ទេរសិទ្ធិ និងប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវពីមន្ត្រី អាជ្ញាធរមូលដ្ឋាន និងមន្ទីរក្រសួងពាក់ព័ន្ធទាំងអស់ ។ គិតចាប់ពីកំឡុងឆ្នាំ២០១០នោះមក ក៏កើតមាន ជាជម្លោះប្តឹងប្តល់គ្នាមករហូត រវាងអ្នកមានប្លង់កម្មសិទ្ធិ និងអ្នកដែលគ្មានប្លង់គ្រាន់តែជាអ្នករស់នៅតាំង ពីយូរលង់មក តាំងពីតុលាការសាលាដំបូង រហូតដល់តុលាការកំពូល រុំារ៉ៃអស់រយៈពេលជាង ៧ឆ្នាំ ។

ជាចុងក្រោយម្ចាស់ដីសូមសំណូមពរអោយ ម្ចាស់ដីថ្មី ដែលគាត់ពុំដែលស្គាល់មុខ និងបានអះអាងថា បានទិញ ពីជន ជាតិចិន ឈ្មោះ ឡ ពន្លក ហៅ ឡ សុីង មកជួបគាត់ ដើម្បី បញ្ជាក់ ពីរឿងលក់ទិញដី ពីគាត់អោយច្បាស់។ ហើយម្ចាស់ដីបានយាយ ទៀតថា ទោះបីជាសាលដីការកាត់អោយគាត់គ្រួសារគាត់ចាញ់ និងទុករយះពេល៣០ថ្ងៃក្រោយដើម្បី អោយគ្រួសារ គាត់ចុះចេញ ក៏គាត់មិនចុះចេញ ដែបើសិន ជាបុក្គលថ្មី មកអះអាង ថាជាម្ចាស់ដី ថ្មី និងបានទិញ តពី ជន ជាតិចិន និងមានបណ្ណ កាន់កាប់ដីទីតាំង ខាងលើនេះក៏ដោយ គឹគាត់ចង់បានតែម៉្យាង គឺម្ចាស់ដីថ្មី ត្រូវតែនាំ ជន ជន ចិន ឈ្មោះ ឡ ពន្លក មកជួបគាត់និងនិយាយគ្នា អោយបានច្បាស់ និងបង្ហាញ ឯកសារ ទិញលក់ជាមួយគាត់ កាលពី ឆ្នាំ ១៩៩១ ៕ដោយ៖អ្នកប្រម៉ាញ់ទីក្រុង

សកម្មភាពប្រជាពលរដ្ធ នៅវេលាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧

សម្តី៖ សាក្សីក្នុងរឿងក្តីនេះ

សម្តី៖ អ្នកស្រី ចេង ស៊ីនួន 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង