ផ្ទុះការសង្ស័យ៉ាងខ្លំាង! ដឹកជនរងគ្រោះទៅសង្រ្គោះនៅគ្លីនិកតែស្លាប់តាមផ្លូវ បែជាដឹកត្រលប់មកកន្លែងកើតហេតុវិញ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបោកក្បាលធ្ងន់ធ្ងរសន្លប់ឈឹងនៅកន្លែង ហើយត្រូវបានរថយន្តគ្លីនិករស្មីដឹកយកទៅសង្រ្គោះតែស្លាប់ មិនអស់ចិត្តដឹកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ រួចទើបដឹកវិលត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីកុំឲ្យថាជនរងគ្រោះស្លាប់ក្នុងគ្លីនិក បន្ទាប់ពីរថយន្តបែនដឹកដី បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូសេ១២៥ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី កែងផ្លូវចូល មូលដ្ឋានកងទ័ពការពារអាកាស ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ ពណ៌ខៀវ បែនកង់៦ ពាក់ស្លាកលេខ ភ្នំពេញ 3B-1614 ដឹកដីពេញរថយន្ត អ្នកបើកបរមានឈ្មោះ ជឿន ជនអាយុ២១ឆ្នាំ ស្នាក់ភូមិ គោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិ ក្រែក ឃុំបាល័ងស្រុកស្ទោងខេត្តកំពង់ធំ។ ចំណែក ភាគីម៉ូតូរងគ្រោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-0050 បើកបរដោយបុរសចំណាស់ម្នាក់ មិនស្គាល់ឈ្មោះ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បែកក្បាលសន្លប់ឈឹង ហើយត្រូវបានស្លាប់ពេលដែលរថយន្តគ្លីនិករស្មីដឹកយកទៅសង្រ្គោះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូពីកើតទៅលិចលុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកពីលិចទៅកើត ឆ្លងផ្លូវចូល ផ្លូវភូមិព្រៃទា តែជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិក រស្មី ហៅ ខឹម រ៉ានី មកដឹកបញ្ជូនទៅសង្រ្គោះ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ដាច់ខ្យល់ស្លាប់បាត់ ទើបខាងគ្លីនិក ដឹកតាមរថន្តមិនហ៊ានទុកនៅក្នុងគ្លីនិក ប្រើស្នៀត ដឹកសាកសពទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីកុំឲ្យគេថា ជនរងគ្រោះស្លាប់ក្នុងគ្លីនិក រួចទើបដឹកសាកសពវិលមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យស្លាកស្នាម និងស្រាវជ្រាវរកសាច់ញាតិ ។

តាមនគរបាលហាក់បីដូចជាលាក់លៀម រឿងជនរងគ្រោះស្លាប់នៅគ្លីនិក បែជាប្រាប់ថា ជនរងគ្រោះ រងរបួសធ្ងន់ពេក ទើបខាងគ្លីនិក រស្មីដឹកតាមរថយន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយបានស្លាប់ ដូចជាបង្វែរស្ថានការណ៍ ការស្លាប់របស់ជនរងគ្រោះទៅវិញ ។ ចំណែកឯរថយន្តនិងម៉ូតូ រួមទាំងអ្នលបើកបររថយន្តផង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង