គួរឲ្យរំភើបណាស់! សម្តេចតេជោ ហ៊ុន សែន នឹងចុះសួរសុខទុក្ខកម្មករ កម្មការិនីតាមបណ្ដារោងចក្រមួយចំនួនរៀងរាល់ថ្ងៃអាទិត្យចាប់ពីទី…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះតទៅដើម្បីជួបសំណេះសំណាល សួរសុខទុក្ខកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រផ្សេងៗ នេះបើយោងតាមលទ្ធផលសម្រេចជាផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

បើតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដែលបង្ហាញនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧តទៅ ដើម្បីទទួលជួបសំណេះសំណាល និងសួរសុខទុក្ខ កម្មករ និយោជិក នៅតាមបណ្ដារោងចក្រផ្សេងៗ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការនានា»។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកមិញថ្ងៃទី៤ ខែ សីហានេះ បានប្រកាសថា សម្ដេច នឹងចុះទៅតាមបណ្ដារោចក្រដើម្បីស្វែងយល់បន្ថែម នូវស្ថានការណ៍ និងជីវភាពរបស់កម្មករ កម្មការិនី នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺជាការពង្រឹងភាពជិតស្និទ្ធរវាងសម្ដេច និងកម្មករ ដែលបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង