ស្ងាបខ្លាំងពេក អាចបណ្តាល ឲ្យខូចសួត (វីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ ក្រោយពីឈប់សម្រាក នៅថ្ងៃចុងសប្តាហ៍ ថ្ងៃដែលត្រូវបំពេញការងារ បានមកដល់ ពេលដែលអង្គុយនៅកន្លែងធ្វើការ លោកអ្នកពិតជា អស់កម្លាំង ហើយចេះតែស្ងាបមិនឈប់។ ប៉ុន្តែសូមប្រុងប្រយ័ត្ន ព្រោះការស្ងាបខ្លាំងៗ អាចមានផលអាក្រក់ ដល់សុខភាពបាន។

បើសិនជាលោកអ្នក ជាពិសេសមនុស្សប្រុស ដែលមានរាងខ្ពស់ ហើយស្គម មានទម្លាប់ស្ងាបខ្លាំងៗនោះ សូមបញ្ឈប់វាភ្លាម ព្រោះការស្ងាបខ្លាំង អាចបណ្តាល ឲ្យមានការឈឺចាប់ និងផលមិនល្អដល់សួត ជាក់ស្តែងដូចជា ហេតុការណ៍ ដែលបានកើតមានឡើង លើបុរសជនជាតិចិនម្នាក់ កាលពីខែមុននេះ។

ប្រភពបានឲ្យដឹងថា នៅព្រឹកមួយពេល លោក អ៊ូ អាយុ២៦ឆ្នាំ រស់នៅ ទីក្រុង Wuhan ខេត្តHubei ប្រទេសចិន ទៅធ្វើការ លោកបានស្ងាប យ៉ាងខ្លាំង នៅពេលនោះលោកមានអារម្មណ៍ថាឈឺទ្រូង ប៉ុន្តែលោកមិនបានចាប់អារម្មណ៍នោះទេ ក៏បានបំពេញការងារ របស់លោកតទៅទៀត។ ប៉ុន្តែប៉ុន្មានថ្ងៃ ក្រោយមក ការឈឺចាប់នោះ កាន់តែបន្តខ្លាំងឡើងៗ ដោយលោក អ៊ូ ពិបាកដកដង្ហើម ទើបលោកទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើល។ លទ្ធផលនៃការពិនិត្យ ចេញមកបញ្ជាក់ថា រូបលោកមានបញ្ហា សួតត្រូវបានបុកទម្លុះ ដោយសារការស្ងាប ដែលជាហេតុធ្វើឲ្យ មានខ្យល់ នៅក្នុងសួត។

គួរបញ្ជាក់ផងដែរថា ខ្យល់ក្នុងសួត គឺជាជំងឺសួតម្យ៉ាង ដែលសួតទទួលរងនូវ ការបុកទម្លុះ ហើយខ្យល់ដែលចេញមក បានធ្វើឲ្យសួត មានការខូតខាត ដោយសារតែដំនើរការខ្យល់ ដែលមាននៅក្នុងនោះ។ នៅលើផ្ទៃសួតខាងក្រៅ បានផ្គុំឡើងពី ជាលិកា២ប្រភេទ គឺស្រោមសួតខាងក្នុង និងស្រោមសួតខាងក្រៅ ហើយនៅចន្លោះជាលិកាទាំង២នេះ មានប្រហោងមួយ ដែលគេហៅថារន្ធស្រោមសួត។ ជាមួយគ្នានេះ នៅពេលដែលមានខ្យល់ ចូលទៅក្នុងស្រោមសួត ខ្យល់ទាំងនោះ បានចូលទៅសង្កត់សួត ដែលជាហេតុដែលធ្វើឲ្យសួត ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ខាងក្រោមនេះ គឺជាវីដេអូ ដែលបង្ហាញពី ដំនើរការនៃ ការចាក់ទម្លុះ ដែលធ្វើឲ្យមានខ្យល់ចេញពីសួត៖

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង