ពូកែលាក់ណាស់មែនទេ! ទីបំផុតកម្លាំងនគរបាល បានចុះបង្ក្រាបទីតាំងលក់ចាប់ហួយ( ហួរ លីណា)ហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលក់ចាប់ហួយ( ហួរ លីណា)ដែលបង្កប់ការចែកចាយគ្រឿងញៀនមួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ (ស្រីម្នាក់) ដកហូតថ្នាំញៀន៨កញ្ចប់តូច និងសំភារៈមួយចំនួន។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅម៉ោង៣ៈ៤០នាទីរសៀល ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៣០ ភូមិ៥ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា មុខឈានទៅដល់ការចុះឆែកឆេរ ទីតាំងលក់ចាប់ភួយ( ហួរ លីណា)ដែលបង្កប់ការចែកចាយគ្រឿងញៀននេះគឺ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវជាយូរមកហើយបានកំណត់មុខសញ្ញាបានច្បាស់ទើបធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ៣នាក់ (ស្រីម្នាក់)និង ដកហូតថ្នាំញៀន៨កញ្ចប់តូច និងសំភារៈមួយចំនួនធំផងដែរ។

ក្រោយកើតហេតុកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បាននាំខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាំងខាងលើយកទៅសាកសួរនិងរក្សាទុកនៅក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង