សញ្ញាទាំង ៧ យ៉ាងនេះ អាចបញ្ជាក់ថា សង្សារចាស់ របស់អ្នក ចង់ត្រូវគ្នា ជាមួយអ្នកវិញ!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិតណាស់ សំរាប់មនុស្ស មួយចំនួន ដែលបាន ចែកផ្លូវជាមួយ គូស្នេហ៍ហើយ តែងតែមានអារម្មណ៍ ដិតដាម ក្នុងចិត្តនូវអនុស្សាវរីយ៍ចាស់ ជាមិនខាន ដែលមានពេលខ្លះ ចង់ឲ្យគេត្រលប់ មកថ្នាក់ថ្នមសាងស្នេហា ជាថ្មីទៀតផង។ យ៉ាងណាមិញ ប្រសិនបើប្រិយមិត្ត មានចិត្តសង្ស័យថាតើ អតីតគូស្នេហ៍ របស់អ្នក មានគំនិត ចង់សាងចំនងស្នេហ៍ជាថ្មី ឫក៏អត់ លោកអ្នក អាចសង្កេត តាមសញ្ញាណ ទាំង ៧ យ៉ាង ដូចខាងក្រោម៖

១. គេចាប់ផ្តើមធ្វើ ការសន្ទនាជាមួយអ្នក៖ ចាប់តាំងពីបែកគ្នាហើយ ថាតើគេធ្លាប់ ទូរសព្ទ ឫ ផ្ញើសារ មកអ្នក តាមទូរសព្ទ ឫ បណ្តាញហ្វេសប៊ុកដែរឫទេ? ប្រសិនបើគេធ្លាប់ ធ្វើបែបនេះ អ្នកអាចសង្កេត តាមការនិយាយ និង សរសេរ ហើយត្រូវ ដាក់សំនួរឲ្យខ្លួនឯងថា គេចាប់ផ្តើមការសន្ទនាជាមួយអ្នកដើម្បីអ្វី? ពេលនោះ អ្នកនឹងអាច មានតំរុយខ្លះ ដើម្បីដឹងពី ទឹកចិត្តពិត របស់គេ ជាមិនខាន។

២. និយាយពី អនុស្សាវរីយ៍ចាស់ ៖ ប្រសិនបើអតីតសង្សា របស់អ្នក រំលឹកពីអនុស្សាវរីយ៍ចាស់ៗ ឫ រឿងដែលសប្បាយ ដែលអ្នក បានធ្វើជាមួយគេនោះ នោះមានន័យថា គេមានចិត្ត ចង់ត្រូវគ្នា ជាមួយអ្នកវិញហើយ។

៣. ចង់ដឹងពីស្ថានភាពបស់អ្នក ៖ មួយវិញទៀត បើអតីតសង្សារ របស់អ្នក សាកសួរមិត្តភក្តិ របស់អ្នក ដើម្បីចង់ដឹងថា អ្នកបានស្រលាញ់ ឫ ទាក់ទង ជាមួយនរណា គេឫអត់ នោះមានន័យថា គេមិនចង់ឲ្យអ្នក មានអ្នកថ្មីឡើយ ហើយចង់ត្រូវរ៉ូវ ជាមួយអ្នកវិញ ជាមិនខាន។

៤. សុំអភ័យទោស នូវរឿងដែលធ្វើខុស ៖ អ្វីដែលជាសញ្ញាណ ដ៏សំខាន់មួយទៀត គឺអ្នកអាច ធ្វើការកត់ចំណាំបានថា តើអតីតសង្សារ របស់អ្នក បានសុំអភ័យទោស នូវរឿង ដែលគេធ្វើខុស ចំពោះអ្នកឫក៏អត់។ ប្រសិនបើគេចង់ឲ្យ សុំទោស នូវរឿង ដែលគេធ្វើខុសនោះ គឺគេសង្ឃឹមថា អ្នកនឹងអភ័យទោសឲ្យគេ ហើយនឹងផ្តល់ឳកាសម្តងទៀត ឲ្យគេជាមិនខាន។

៥. នៅតែ ដាក់ ” In a Relationship” ក្នុងគណនីហ្វេសប៊ុក ៖ បន្ទាប់ពី ចែកផ្លូវគ្នាហើយ តើអ្នកបាន ចូលមើល Timeline Facebook របស់គេញឹកញាប់ ប៉ុណ្ណា និង ធ្លាប់បានពិនិត្យទេថា តើគេបានផ្លាស់ប្តូរ Status ទៅជា Single ឫ ក៏អត់។ ប្រសិនបើគេ នៅតែដាក់ “In a Relationship” នោះមានន័យថា ចិត្តរបស់គេ នៅតែមិនចង់បែកពីអ្នក និង ចង់សាងស្នេហ៏ជាថ្មី ជាមួយអ្នក។

៦. ចង់តែនិយាយជាមួយអ្នក ៖ នៅពេលដែលអ្នក និយាយជាមួយនឹង អតីតសង្សារ របស់អ្នក តើគេដែល បង្ហាញថា គេមិនចង់បន្តការ សន្ទនាបន្តទៀតទេ? ក្នុងការបន្ត ការសន្ទនា ជាមួយអ្នក នោះអាចជាសញ្ញាណល្អ ដែលគេចង់ជួបជុំ ជាមួយអ្នកវិញ។

៧. ចង់បានគំនិត យោបល់ពីអ្នក ៖ ប្រសិនបើ អតីតសង្សារ របស់អ្នក ចង់ឲ្យអ្នក ជួយដោះស្រាយ នូវបញ្ហា ដែលគេមាននោះ មានន័យថា គេនៅតែគោរព គោលគំនិត និង ទទួលយកនូវជំរើស ដែលអ្នកឲ្យគេ ដែលនេះមានន័យថា គេនៅតែស្រលាញ់អ្នក។

ទាំងនេះ គឺជាសញ្ញាទាំង ៧ យ៉ាង ជួយឲ្យអ្នកដឹងថា អតីតគូស្នេហ៍ របស់អ្នក មានបំណង ចង់បង្កើតចំនងស្នេហ៍ ជាមួយអ្នកវិញឫ ក៏អត់៕

ប្រភព ៖ Teenadvice

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង