ធ្លាប់ឃើញតែនៅក្នុងរឿងចិន! តែពេលនេះឃើញហើយពិតជាសាហាវណាស់ ជិះម៉ូតូដេញកាប់គ្នាដាច់ជើងស្រស់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តពោធិ៍សាត់៖ ធ្លាប់តែមើលការសម្តែងក្នុងរឿងកុនតែពេលនេះឃើញស្តែងផ្ទាល់ភ្នែកពិតៗ ដោយបានឃើញយុវជនពីរក្រុមមិនដឹងមានទំនាស់រឿងអ្វីនឹងបានជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យភាគីម្ខាងដាច់ជើងខាងឆ្វេងមួយកំណាត់ ហើយត្រូវបានបញ្ជុូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍​នេះបានកើតឡើង​កាលពី​ល្ងាច​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ភូមិ​ក្រសាំង​គ្រូ ឃុំ​បឹង​ខ្នារ ស្រុក បាកាន ខេត្តពោធិ៍សាត់ ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា យុវជនទំនើង​ពីរ​ក្រុម​មិនដឹង​ជាមានទំនាស់​រឿង​អ្វី​ទេ ស្រាប់ជិះ​ម៉ូតូ​ដេញ​កាប់​គ្នាដូចក្នុងរឿងចិនហុងកុង បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ដាច់​ជើង​ខាងឆ្វេង​មួយ​កំណាត់ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ គួររំលឹកផងដែរករណីនេះសមត្ថកិច្ច​កំពុង​ស្រាវជ្រាវតាមចាប់​ជនដៃដល់ ដ៏​សាហាវមួយក្រុមនេះយក​មក​ចាត់ការ​តាមនិតិវិធីច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង