អង់គ្លេសចាញ់ក្រូអាត ១-២ ក្នុងវគ្គថែមម៉ោង ១៥ នាទី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ការខំប្រឹងប្រែងរបស់អង់គ្លេសដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ World Cup បានបញ្ចប់ទៅដោយភាពសោកសៅដោយសារពួកគេបានចាញ់ក្រូអាតនៅម៉ោងបន្ថែម ១៥នាទីនៅក្នុងទឹកដីនៃទីក្រុងម៉ូស្គូ។

ការប្រកួតកាលពីយប់មិញអង់គ្លេសធ្វើបានយ៉ាងល្អនៅដើមតង់ទី១ដោយអាចរកគ្រាប់បាល់នាំមុនលើក្រូអាតមុននៅនាទីទី៥ ដោយកីឡាករ Kieran Trippier លទ្ធផលនេះធ្វើឲ្យអ្នកគាំទ្រក្រុមតោកំណាចមួយនេះសប្បាយរីករាយជាខ្លំាង​ លទ្ធផលរក្សារហូតដល់ចប់តង់ទី១។

ចូលដល់តង់ទី២ ក្រុមក្រូអាតដែលត្រូវគេនាំមុខក៏ប្តូរយុទ្ធសាស្រ្តក្នុងការលេងនឹងព្យាយាមវាយសម្រុកជាខ្លាំងរហូតអាចរកគ្រាប់តាមស្មើរវិញនៅនាទី៦៨ ដោយកីឡាករ Ivan Perisic​ ។ស្ថានការណ៏ការប្រកួតកាន់តែស្វិតស្វាញក្រោយការតាមស្មើររបស់ក្រូអាត ទោះជាយ៉ាងណាលទ្ធផលមួយស្មើរនេះបានរក្សារហូតដល់ចប់៩០នាទីពេញ។

ខ្សែប្រយុទ្ធ Mario Mandzukic របស់ Juventus ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះនៅនាទីទី ១០៩ នៅក្នុងម៉ោងថែម ១៥នាទីពីរដង ដែលចេញពីការតែតរបស់កីឡាករ Ivan Perisic នៅក្នុងតំបន់គ្រោះថ្នាក់។

ការឡើងមកដល់វគ្គផ្តាច់ព្រ័ត្ររបស់ក្រូអាតនេះគឺជាលើកដំបូងរបស់ខ្លួន ហើយអ្វីដែលអ្នកគាំទ្រចង់ឃើញនោះគឺជាការដង្ហែរពានទៅផ្ទះវិញ។ក្រូអាតនឹងត្រូវជួបជាមួយម្ចាស់ជើងឯកមួយសម័យកាលបារាំងនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះនៅកីឡាដ្ឋាន Luzhniki stadium ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង