ក្រសោបបានទាំងអស់ ខណៈពេលដែលនាំគ្នាទៅជ្រកកោននៅ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កំលាំងជំនាញខណ្ឌឬស្សីកែវ និងប៉ុសិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ផ្ទះសំណាក់ ឌីឌីហោស ផ្លូវ៥៩៨ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ព្រមទាំងដកហូរថ្នាំញៀនក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១៦ កញ្ចប់ ។

បើតាមលោកទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវបានឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំង យើងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន÷
ទី១.ឈ្មោះ អុិន ផល្លា ហៅអាហេង ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិភូមិអូតាប្រាង សង្កាត់បៃលិន ក្រុងបៃលិន មុខរបរមិនពិតប្រាកដ(ជួញដូរ)។
ទី២.ឈ្មោះ បុ៑ន បណ្ឌិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះគ្នានលេខ ក្រុម៩ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ មុខរបរមិនពិតប្រាកដ (ជួញដូរ)។

លោកអធិការបន្តថា ចំពោះសំភារៈដកហូតរួមមាន ៖
ទី១.ក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១៦កញ្ចប់។
ទី២.ថង៉សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
ទី៣.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១។
បច្ចុប្បន្នកំលាំងជំនាញខណ្ឌឬស្សីកែវ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង