អស់បារម្ភ! បញ្ហារបកដៃ អាចដោះស្រាយបាន ជាមួយវិធីធម្មជាតិ ទាំងនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើអ្នកធ្លាប់របកដៃ ជាញឹកញាប់ដែររឺទេ? ចុះនៅពេល របកដៃបែបនេះ តើអ្នកតែងធ្វើយ៉ាងណាអោយ ត្រលប់មកជាដៃ ធម្មតាវិញ? ចំពោះបញ្ហានេះ ក៏អាចដោះស្រាយជាមួយវិធីធម្មជាតិបាន ដើម្បីអោយដៃរបស់អ្នកទៅរក សភាពដើមវិញ៖

១)ដាក់ទឹកក្កៅឧណ្ហៗ៖ ជាដំបូងអ្នក គួរដាក់ដៃអ្នក ចូលទៅក្នុងទឹកក្កៅឧណ្ហៗ ដើម្បីឲ្យស្បែកដែលរបកនោះ ស្រូបយកជាតិទឹក ដែលអាចជួយព្យាបាល របកដៃនេះបាន។ ប្រសិនបើអ្នកមាន ទឹកឃ្មុំ រឺក៏ប្រេងអ៊ូលីវ អាចយកមកលាបបន្ទាប់ពីត្រាំដៃជាមួយ ទឹកក្កៅឧណ្ហៗ វាកាន់តែប្រសើរថែមទៀត។

២) ត្រសក់៖ អ្នកអាចចិតត្រសក់ស្តើងៗ មកត្រដុសត្រង់បរិវេណ របកដៃ ពីព្រោះការធ្វើបែបនេះ វាជួយអោយកោសិកាងាប់ៗ ជម្រុះចេញ និងកាត់បន្ថយការរបកដៃបាន។ ដូច្នេះអ្នក គួរអនុវត្តវិធីនេះ ជាញឹកញាប់ដើម្បីទទួលបាន លទ្ធផលឆាប់រហ័សបាន។

៣) ប្រេងអ៊ូលីវ៖ ជាតិប្រេងអ៊ូលីវ ផ្ទុកសារធាតុអូមេហ្កា៣ និងអាស៊ីតខ្លាញ់ ជំនួយដល់ស្បែករបស់អ្នក។ វិធីប្រើ៖ អ្នកអាចយកអនុវត្តប្រេងអ៊ូលីវ ជាមួយទឹកធម្មតា និងម៉ាស្សាលើស្បែកដៃថ្នមៗ រឺក៏អាចប្រើតែប្រេងអ៊ូលីវតែ មួយមុខក៏បានដែរ។ បន្ថែមពីនេះទៅទៀត ប្រេងអ៊ូលីវធ្វើអោយ ស្បែកមានសំណើម និងជម្រុះកោសិកាចាស់ៗបាន។

៤)ឧស្សាហ៍ពិសារទឹក៖ អ្នកគួរតែពិសារទឹកអោយបានច្រើន វាជួយអោយអ្នក មានជាតិសំណើម ដល់ស្បែក និងជាពិសេសធ្វើអោយ សារពាង្គកាយរបស់អ្នក គ្មានជាតិពុលបាន។ ដូច្នេះវាមិនពិបាក ក្នុងការពិសារទឹកនោះទេ ដើម្បីជួយដល់សុខភាពខាងក្នុង និងបញ្ហា របកដៃរបស់អ្នក។

៥)ប្រទាលកន្ទុយក្រពើ៖ យកសាច់ខាងក្នុង របស់ប្រទាលកន្ទុយក្រពើ រួចលាបលើដៃអ្នក និងទុកចោលមូយសន្ទុះ។ ដូចអ្នកបានដឹងស្រាប់ហើយ ប្រទាលកន្ទុយក្រពើ វាមានសារធាតុត្រជាក់ និងជួយព្យាបាល បញ្ហាស្បែកស្ងួតបានទៀត ជាពិសេសអ្នកក៏អាចកិន ប្រទាលនេះទៅជាទឹក រួចយកមកពិសារក៏បានដែរ។

៦) ទឹកឃ្មុំ៖ ត្រាំទឹកដោះគោអោយ ក្កៅឧណ្ហៗ លាយជាមួយទឹកឃ្មុំបន្តិច រួចលាបលើដៃ បន្ទាប់លាងចេញជាមួយ ទឹកក្លិនផ្កាកូលាប( អ្នកអាចរកទិញបាន តាមបណ្តាទីផ្សារនានា) ដូច្នេះដៃដែលរបករបស់អ្នក នឹងឆាប់ជាស្បះស្បើយបាន ដោយអនុវត្តជាមួយវិធីនេះ។ ដូចអ្នកបានជ្រាបហើយ ថាទឹកឃ្មុំជាសារធាតុធម្មជាតិ ដែលអាចជួយដល់ស្បែក ដូចនេះវាអាចជួយទៅ លើបញ្ហារបកត្រង់ បរិវេណដៃអ្នកបានដែរ។

៧) ចេក៖ អ្នកអាចយកចេក មួយណាមកអនុវត្តក៏បានដែរ ដំបូងអ្នកកិនចេកអោយម៉ត់ រួចលាយជាមួយក្រែមដែលមានជាតិជូរ បន្ទាប់មកលាបត្រង់បរិវេណរបក ពីព្រោះផ្លែចេក វាសំបូរទៅដោយប៉ូតាស្យូម និងជាតិវីតាមីនជាច្រើន ដែលជំនួយដល់បញ្ហារបកប្រអប់ដៃបាន។

វិធីទាំង៧នេះ អ្នកអាចជ្រើសរើស យកវិធីមួយណាមកអនុវត្ត ក៏បានដែរ ដើម្បីអាចកម្ចាត់បញ្ហា របកដៃបាន។

                                                                                               រូបតំណាង

ប្រភព : myhealthtips

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង