ប្រុសស្រី៨នាក់ សម្ងំក្នុងបន្ទប់ ត្រូវសមត្ថកិច្ចក្រសោបបានទាំងអស់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៩នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បង្ក្រាបចាប់ឃាត់ខ្លួន បន្ទាប់ពីប្រមូលផ្តុំគ្នាសម្ងំជក់គ្រឿងញៀន ក្នុងបន្ទប់ជួល កាលពីវេលាម៉ោង៤ៈ៥០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៩នាក់ដែលឃាត់ខ្លួនបាន ទី១ ឈ្មោះ ផាន់ រ៉ាឆាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ទី២ ឈ្មោះ រ៉ា សុវណ្ណរិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសង្កាត់កើតហេតុ មានស្រុកកំណើតភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី៣ ឈ្មោះ កែវ យ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដកហូតបានថ្នាំ១កញ្ចប់តូច ទី៤ ឈ្មោះ សយ សុផាន់ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទី៥ ឈ្មោះ មាស គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទី៦ ឈ្មោះ សុខ ទីទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ទី៧ ឈ្មោះ រ៉េន សំអាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ទី៨ ឈ្មោះ សុខ ស្រីអែម ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិពង្រ ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ទី៩ ឈ្មោះ នៅ ស្រីដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅកន្លែងកើងហេតុ មានស្រុកកំណើត ភូមិទ្រព្យ ឃុំបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍កន្ទោក ក្រោមបញ្ជារបស់លោក វីរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ដើម្បីពង្រឹងលើផ្នែកសន្តិសុខ ក្នុងមូលដ្ឋាន នគរបាលឈានទៅដល់បង្ក្រាបក្រុមប្រមូលផ្តុំជក់គ្រឿងញៀននៅផ្ទះជួលចំណុចខាងលើ បានថ្នាំញៀន១កញ្ចប់ សម្ភារៈ ឧបករណ៍ជក់មួយចំនួនធំ រួចនាំទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង