បរិភោបអាហារទាំងនេះនៅពេលយប់អាចធ្វើអោយ អ្នកគេងមិនលក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើអ្នកដឹងទេ ថាអាហារបែបណាដែល ប៉ះពាល់ដល់ដំនេក របស់អ្នកនៅពេលយប់?  ដូច្នេះខាងក្រោមជា អាហារមួយចំនួនដែល អ្នកគួរជៀសវាងបរិភោគ មុនពេលគេង៖

១) ប័រ៖ ប័រជា សារធាតុម៉្យាងដែលធ្វើអោយ អ្នកឡើងទម្ងន់ យ៉ាងឆាប់រហ័ស ជាពិសេសនៅពេលមុនអ្នក ចូលដំនេក អ្នកបរិភោគ ពពួកជាតិប័រ ច្រើនពេក ក៏អាចធ្វើអោយ អ្នកគេងមិនសូវលក់ផងដែរ។ ប៉ុន្តែអ្នកអាចជំនួសការបរិភោគប័រ មកជាការពិសារទឹកដោះគោ ដោយគ្មានជាតិផ្អែមវិញ ទើបជាប្រសើរ។

២) គ្រឿងស្រវឹង៖ គ្រឿងស្រវឹង មិនអាចអោយ អ្នកគេងលក់ស្រួលបាន នោះទេ ពីព្រោះពពួកទាំងនេះ មានជាតិអាល់កុលខ្ពស់ ដែលធ្វើអោយប៉ះពាល់ ដល់ដំនេកអ្នកបាន។

៣) ការ៉េម៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ការ៉េមមានផ្ទុកជាតិផ្អែម ដែលធ្វើអោយអ្នក ធាត់បាន នៅពេលអ្នក បរិភោគវានៅពេលយប់។ ដូច្នេះប្រសិនបើអ្នក ចង់បាននៅរាងស្អាត និងគេងលក់ស្រួលនោះ គួរតែបញ្ឈប់ការបរិភោគការ៉េម នៅពេលយប់។

៤) សាច់សត្វ៖ ប្រសិនបើអ្នក បរិភោគពពួកសាច់សត្វ នៅពេលយប់ វានឹងធ្វើអោយក្រពះ ដំនើរការពេញ មួយយប់។ បន្ទាប់មកវានឹង ធ្វើអោយក្រពះរបស់អ្នក មានបញ្ហាទៅថ្ងៃក្រោយ។ ដូច្នេះនៅពេលយប់ អ្នកគួរតែបរិភោគអាហារណាដែល ងាយស្រួលរំលាយ និងបរិភោគក្នុងបរិមាណទាបបានហើយ។


៥) នំបុ័ង៖ ចំពោះនំបុ័ង អាចធ្វើអោយអ្នកឡើងទម្ងន់ យ៉ាងឆាប់រហ័ស បើអ្នកបរិភោគវា នៅពេលយប់ ក្នុងបរិមាណច្រើននោះ។

៦) ភីហ្សា៖ ជាការពិត ភីហ្សាជាអាហារ ផ្ទុកកាឡូរីយ៉ាងច្រើន មិនតែប៉ុណ្ណោះទឹក ប៉េងប៉ោះ ដែលជ្រលក់ជាមួយ ភីហ្សានោះ ក៏មានជាតិ អាស៊ីតខ្ពស់។ ដូច្នេះគួរតែកាត់បន្ថយ ជាមួយការបរិភោគភីហ្សា នៅពេលយប់។

៧) ជាតិកាហ្វេ៖  នៅពេលអ្នកទទួលទាន អាហារណា ដែលមានជាតិកាហ្វេ នៅពេលយប់ វានឹងធ្វើអោយ អ្នកគេងមិនលក់នោះទេ ដោយសារតែ ជាតិកាហ្វេអ៊ីនជ្រាប ចូលក្នុងខ្លួនអ្នក។ វិធីដែលល្អ គួរតែពិសារទឹក ធម្មតាប្រសើរ ជាងពិសារ អាហារមានជាតិកាហ្វេ។

អាហារទាំងអស់នេះ សុទ្ធតែធ្វើអោយប៉ះពាល់ ដល់ដំនេករបស់ អ្នកនៅពេលយប់បាន ។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង