នាំមកជូនដោយ៖

បរិភោគអាហារទាំង ៥យ៉ាងនេះ ជួយឲ្យក្មេងជាងវ័យ!


ទំហំអក្សរ៖ S M L

មនុស្សគ្រប់រូប មិនថាប្រុសរឺក៏ស្រី តែងចង់បាន សម្រស់របស់ខ្លួន នៅវ័យក្មេង ហើយក៏មាន មនុស្សភាគច្រើន បានចំណាយថវិកា ជាច្រើន ក្នុងការកែខៃ ដើម្បីធ្វើឲ្យសម្រស់ឲ្យនៅ តែស្រស់ស្អាត។ ប្រហែលជាប្រិយមិត្ត មិនធ្លាប់ជ្រាប នោះទេថា អាហារមួយចំនួន ក៏អាចជួយអ្នក ឲ្យនៅក្មេងជាងវ័យ ផងដែរ៖

១) ផ្លែអាវូកាដូ រឺក៏ប័រ៖ ផ្លៃអាវូកាដូ ផ្ទុកនូវជាតិវីតាមីន Eខ្ពស់ ដែលអាចការពារស្បែក របស់អ្នក បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ផ្លែអាវូកាដូ នេះ បានជួយ ថែទាំ ស្បែករបស់អ្នក ឲ្យមើល ទៅស្រស់ថ្លា និងក្មេងជាងវ័យបាន។

២) សណ្តែកក្រហម៖ ចំពោះសណ្តែកក្រហម សម្បូរទៅដោយ ជាតិសរសៃ និងជាតិប៉ូតាស៉្យូម ដែលជួយកាត់បន្ថយ កម្រិតជាតិកូឡេស្តេរ៉ល និងកាត់បន្ថយ អត្រាកើតជម្ងឺបេះដូងផងដែរ។

៣) សូកូឡាខ្មៅ៖ សូកូឡា បានផ្ទុកនូវជាតិកាកាវ យ៉ាងតិច៧០ភាគរយ ដែលជាតិកាកាវនេះ បានផ្ទុកនូវជាតិប្រូតេអ៊ីន និងវីតាមីនB។ បន្ថែមពីនេះ ទៅទៀត ប្រសិនបើអ្នកទទួលទាន សូកូឡាខ្មៅ ក្នុងបរិមាណទាប ជាប្រចាំ អាចជួយអ្នក ដុតបំផ្លាញជាតិខ្លាញ់ នៅក្នុងរាងកាយបាន ហើយជួយ ឲ្យសក់ និងស្បែក លូតលាស់បានល្អផងដែរ។

៤) ស្ពៃប្រូខូលី៖ ស្ពៃប្រូខូលី សម្បូរទៅដោយជាតិសរសៃ និងជាតិវីតាមីន C ដែលវាមិនត្រឹមតែ ជួយរក្សាទម្ងន់ មិនឲ្យលើសប៉ុណ្ណោះទេ ថែមទាំង ជួយប្រឆាំងនឹង ជម្ងឺបេះដូងផ្សេងៗផងដែរ។

៥) ផ្លៃប្លូបឺរី៖ ផ្លៃប្លូបឺរីផ្ទុកទៅដោយ ជាតិវីតាមីនC  ដែលជួយឲ្យឈាមរត់ស្រួល។ ជាពិសេសទៀតនោះ ផ្លៃប្លូបឺរីនេះ ក៏បានផ្ទុកនូវសារធាតុរ៉ែ អាចជួយទប់ស្កាត់ នូវភាពចាស់ និងជាតិប៉ូតាស្យ៉ូម ជួយប្រឆាំងនឹង បញ្ហាហើមប៉ោង ផ្សេងៗ។

ទាំងនេះជាអាហារដ៏ល្អទាំង៥មុខ ដែលជួយឲ្យសម្រស់របស់អ្នក នៅតែក្មេងជាងវ័យ៕

ប្រភព  Timesofindia

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង