ញ៉ាំត្រីសាម៉ុង អាចធ្វើអោយអ្នកមានភាពវ័យឆ្លាត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប្រសិនជាអ្នកចង់អោយ បុត្រធីតា មានភាពវ័យឆ្លាត និងសុខភាពខួរក្បាលល្អ សូមកុំភ្លេចជាមួយនឹងត្រី សមុទ្រមួយប្រភេទ ដែលហៅថា ត្រីសាម៉ុង។

ហេតុអ្វីបានជាត្រូវទទួលទានត្រីសាម៉ុង?

ត្រីសាម៉ុង អាចជួយជំនួយ សុខភាពខួរក្បាល។ វាគឺជាផ្នែកមួយនៃ ប្រភេទជីវជាតិល្អបំផុតនៃត្រី ដែលអ្នកអាចបន្ថែមទៅលើរបបអាហាររបស់អ្នក។ សារធាតុជំនួយទាំងនោះ មានដូចជា ជាតិស័ង្កសី ជាតិដែក វីតាមីន B12 និងវីតាមីន B6 និង វីតាមីនបន្ថែមផ្សេងៗទៀត ដែលអ្នកត្រូវការសម្រាប់ខួរក្បាលរបស់អ្នក មានដំណើរការល្អ។

លើសពីនេះទៅទៀត ត្រីសាម៉ុងក៏បានផ្គត់ផ្គង់ វីតាមីនជាច្រើនមុខផ្សេងទៀត និងសារធាតុរ៉ែដែល ខួរក្បាលរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ។

ជីវជាតិដែលមាននៅក្នុងសាច់ត្រី សាម៉ុង ត្រូវបានសិក្សាស្រាវជ្រាវ អោយឃើញថា វាអាចជួយ ពង្រឹង ការគិត និង ការលូតលាស់ផ្នែកបញ្ញា របស់ ទារក និង កុមារបានយ៉ាងប្រសើរ។

ម្យ៉ាងវិញទៀត ការទទួលទានត្រីសាម៉ុង អាចជួយកាត់បន្ថយ ភាពប្រឈមនឹង ជំងឺចាស់វង្វេង ដល់ទៅ ៦៥ភាគរយ នេះបើយោងតាមការសិក្សា។

អ្នកជំនាញបាន ផ្ដល់យោបល់ ដល់ការទទួលទានត្រីសាម៉ុងនេះ អោយបានយ៉ាងតិច ២ដង ក្នុងមួយសប្ដាហ៍ នោះលោកអ្នកប្រាកដ ជាមានសុខភាពល្អ និង ភាពរហ័សរហួន លើផ្នែកខួរក្បាលថែមទៀតផង។

 

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង