អាហារទាំង៨មុខ ដែលអាចទប់ទល់ ជាមួយនឹងជម្ងឺទឹកនោមផ្អែមបាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ដូចអ្នកបានដឹងស្រាប់ទៅហើយ ថាគ្មានអ្នកណាដែលចង់កើត ជម្ងឺទឹកនោមផ្អែមនោះទេ ដែលធ្វើអោយបង្កទុក្ខទោសដល់ សុខភាពយ៉ាងខ្លាំង។  ដូច្នេះខាងក្រោមជា អាហារមួយចំនួន អាចទប់ទល់ ជាមួយជម្ងឺទឹកនោមផ្អែម កុំអោយមកបៀតបៀន ក្នុងសុខភាពរបស់អ្នកបាន។

១) ពពួកសណ្តែក៖ ដូចជាសណ្តែកខ្មៅ ខៀវ ស សុទ្ធជួយអ្នកការពារ ជម្ងឺទឹកនោមផ្អែម ពីព្រោះពពួកសណ្តែក ជាធនធានល្អបំផុតសម្រាប់ សុខភាព។ ជាពិសេសវាអាចជួយ បញ្ចុះទម្ងន់បានថែមទៀត  ដោយសារតែពពួកសណ្តែកសម្បូរទៅជាតិប្រូតេអ៊ីន ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ដូច្នេះអ្នកអាចបរិភោគ ពពួកសណ្តែកទាំងនេះ ក្នុងរបបអាហារប្រចាំថ្ងៃ របស់អ្នក អាចធ្វើជាស៊ុប រឺក៏អាចកិនជាទឹក យកមកពិសារក៏បាន។


២) បន្លែពណ៌បៃតង៖ ដូចអ្នកដឹងហើយ បន្លែពណ៌បៃតង មានដូចជាស្ពៃជាដើម សុទ្ធតែសម្បូរជាតិកាបូហ៊ីដ្រាត កាល់ស្យូម ម៉ាញ៉េស្យូម និងវីតាមីនC ផងដែរ។ ជាពិសេសវាជួយ អោយសុខភាពរឹងមាំ ជៀសផុតពី ជម្ងឺទឹកនោមផ្អែមបាន។

៣) ផ្លែឈើតូចៗ៖ មានដូចជាផ្លែស្រ្តុបបឺរី ផ្លែបឺរី  ដែលជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងមិនតែប៉ុណ្ណោះ វាសម្បូរជាតិវីតាមីន ជាតិសរសៃច្រើន ដែលជួយទប់ស្កាត់ ជម្ងឺគាំងបេះដូងផងដែរ។


៤) ត្រី៖ ចំពោះត្រីដែល សម្បូរទៅដោយអាស៊ីតខ្លាញ់ អូមេហ្កា៣ សុទ្ធតែផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ និងក្នុងនោះដែរ មានត្រី ដូចជាសាល់ម៉ុង ធូណា សាឌីន ជាដើម ពីព្រោះត្រីទាំងអស់នេះ បានជួយដល់ស្បែក និងជួយទប់ទល់ពីជម្ងឺទឹកនោមផ្អែមបាន។

៥) ទឹកដោះគោជូរ៖ ក្នុងទឹកដោះគោជូរ ផ្ទុកទៅដោយជាតិកាល់ស្យូម និងវីតាមីនD ដែលអាចសម្រកទម្ងន់ បានលឿនផងដែរ ពីព្រោះ ទឹកដោះគោជូរ មានជាតិខ្លាញ់ទាប ដែលអាចយកវា ជារបបអាហារប្រចាំថ្ងៃបាន។


៦) ដំឡូងបារាំង៖ ក្នុងដំឡូងបារាំង ផ្ទុកទៅដោយវីតាមីនC  A និងជាតិសរសៃច្រើន ដែលវាជួយទប់ស្កាត់ ដល់ជម្ងឺទឹកនោមផ្អែម បានមួយកម្រិត។ អ្នកអាចយកវា ទៅដុតរឺក៏ធ្វើជា ស៊ុបក៏បាន ។ជាពិសេសដំឡូងបារាំង អាចជួយដល់ស្បែកដែល ស្ងូតក្រៀមបាន។

៧) ខ្ទឹមបារាំង៖ ចំពោះខ្ទឹមបារាំងអាច ជួយទប់ទល់ជម្ងឺទឹកនោមផ្អែមបាន ដូច្នេះអ្នកអាច បន្ថែមខ្ទឹមបារាំង លាយចូលជាមួយរបបអាហារ រឺអាចបរិភោគជាឆៅក៏បានដែរ។

 

៨) ប៉េងប៉ោះ៖ វាជាបន្លែមួយប្រភេទដែល សម្បូរជាតិវីតាមីន C និង E អាចជួយទៅដល់សរីរាង្គអ្នក ខាងក្នុងអោយមានសុខភាពល្អបាន និងការពារការឡើងសម្ពាធឈាមខ្ពស់ ។ អ្នកអាចយកវា ទៅធ្វើជាអាហារ រឺក៏បរិភោគឆៅដូចនឹង ខ្ទឹមបារាំងដែរ គ្រាន់តែវាមានរសជាតិជូរបន្តិច។


បន្លែនិងរបបអាហារទាំង៨មុខនេះ អាចជួយទប់ទល់នឹង ជម្ងឺទឹកនោមផ្អែមបាន។ ដូច្នេះអ្នកគួរតែបរិភោគអាហារទាំងនេះ ដើម្បីទទួលបាន នូវសុខភាពល្អ ជារៀងរហូត។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង