ស្រវឹងចោទលើស្រា! ឃាត់ខ្លួនបុរសល្មោភកាមជាសន្តិសុខសណ្ឋាគារណាហ្កាវើលដ៍ម្នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាបុគ្គលិកសណ្ឋាគារណាហ្គាវើលដ៍ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើនារីម្នាក់ដែលជាអ្នករស់នៅជិតខាងគ្នាបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចាំដីឡូត៍ គ្មានលេខមួយកន្លែង ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ត.ទ ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ ងួន ណារ៉េត ហៅ រ័ត្ន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខសណ្ឋាគារណាហ្គាវើលដ៍ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជាអ្នករស់នៅជិតគ្នាបានផឹកស្រាស្រវឹង ហើយដើរចូលទៅក្នុងរោងស្នាក់នៅរបស់ជនរងគ្រោះ រួចចាប់ជនរងគ្រោះរំលោភបានសម្រេចម្តង រួចរត់គេចខ្លួន ពេលនោះជនរងគ្រោះក៏បាន រាយការណ៍ជូនសមត្ថកិច្ច។ លុះដល់ម៉ោង ៧ល្ងាចថ្ងៃដដែល សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង