ស្រវឹងហើយខំទៀត! ស្រវឹងស្រាជោកបើករថយន្តម៉ាកសឺដេសបុកបង្គោលភ្លើងបាក់ជាពីរណាត់បណ្តាលឲ្យ…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុកជាមួយ និងបង្កោលភ្លើងបណ្តាលអោយដាច់បង្កោលភ្លើងជាពីរ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២៣នាទីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧ស្ថិតក្នុងភូមិព្រែកពន្លាស ង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក សឺដេស ព័ណសពាក់ស្លាកលេខភ្នំពេញ២AA-០៩៨៨បើកតាមណ្តោយផ្លូវ៣៦៩បើកក្នុងស្ថានភាពស្រវឹងជោកជាំក្នុងល្បឿលឿនលុះមកដល់ចំនុចកើតហេតុក៏រេចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តផ្ទុះពោងរងកាខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំណែកឯបង្គោលភ្លើងដាច់ជាពីតែម្តងសំណាងល្អអ្នកបើកបរមិនរងរបួស។ ក្រោយកើតហេតុអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំយកទៅបុស្តិ៍ចំណែករថយន្តត្រូវបានអ្នកជំនាញស្ទូចយកទៅរក្សាទុករងចាំដោះស្រាយគ្នាជាក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង