ទៀតហើយ! គ្រឿងញៀនទាំងព្រឹក ឆែកម្តងបានជាច្រើនកញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កំលាំងជំនាញអធិការដ្ឋានខណ្ឌឬស្សីកែវនិងប៉ុស្តិ៍ បើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងថ្នាំ១៣កញ្ចប់ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៨មិថុនា២០១៧ នៅចំណុចផ្ទះសំណាក់ឌីឌីហោស បន្ទប់លេខ៣០៧ ផ្លូវ៥៩៨ ក្រុម១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានបើកការស្រាវជ្រាវរួច បានសហការជាមួយម្ចាស់ផ្ទះសំណាក់ កំលាំងជំនាញអធិការដ្ឋានខណ្ឌឬស្សីកែវនិងប៉ុស្តិ៍ បើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងថ្នាំ១៣កញ្ចប់​។

ប្រភពដដែលបន្តថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សុះ មូស្លីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរអីស្លាម ស្នាក់នៅក្រុម២ ផ្លូវជាតិ៥ ភូមិ១ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិតប្រាដក(ជួញដូរគ្រឿងញៀន)។ សំភារះដកហូតរួមមាន ១/ក្រាមព៌ណសថ្លាចំនួន១៣កញ្ចប់ ២/ដែកកេះចំនួន០២។

ចំពោះមុខ កំលាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង