ជួញដូរគ្រឿងញៀនមួយករណីទៀតហើយ (មានវិដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនដោយចោទពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយដកហូតថ្នាំញៀនចំនួន៨កញ្ចប់ឧប្បករណ៍ប្រើប្រាស់មួយចំនួន​ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះសង់ថ្មី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ មាស វិសាល ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតភូមិសួង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ លោក គួក សុខហួ អធិការរងខណ្ឌសែនសុខតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានឲ្យដឹងថា មុននិងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដោយមានការសើបអង្កេតនិងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់នេះ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន៨កញ្ចប់តូចនិងឧប្បករណ៍សម្រាប់ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង