បើកបរមិនអធ្យាស្រ័យគ្នា ឥឡូវត្រូវទាំងសងខាង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AD 6908សេរីឆ្នាំ២០១៣បើកបរដោយបុរសម្នាក់ដឹកប្អូនស្រីជីដូនមួយ២នាក់ហើយក៏បុកគ្នានិងម៉ូតូម៉ាកសង់សេ១០០ពណ៍ខ្មៅស្លាកលេខ ណ១៩៣៤ ភ.ព១បើកបរដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ស្រាល២នាក់។ ក្រោយកើតហេតុមានការអន្តរាគមន៍ពីសំណាក់រថយន្តសង្រ្គោះនិងដឹកយកទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រែកបារាំង ស្ថិតនៅភូមិជ្រាយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៍មានពីអ្នកឃើញហេតុការណ៍បានប្រាប់ថា មានម៉ូតូ២គ្រឿងម៉ាកឌ្រីមសង់បើកបរដោយបុរសដឹកស្រ្តី២នាក់ពីក្រោយហើយមុនកើតហេតុបើកតាមផ្លូវព្រែកបារាំងក្នុងទិសដៅពីលិចទៅកើតហើយស្រាប់តែមានបុរសវ័យចំណាស់ម្នាក់បើកបញ្រ្ជាស់ទិសដៅគ្នាពីកើតមកលិចរួចបត់ឆ្វេងក៏បុកគ្នាពេញទំហឹងបណ្ដាលអោយមានអ្នករបួសធ្ងន់២នាក់ស្រាល២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះក្រោយមកប្ដឹងសមត្ថកិច្ចអោយចុះមកកន្លែងកើតហេតុនិងសុំអន្តរាគមន៍រថយន្តសង្រ្គោះបន្ទាន់ចុះមកកន្លែងកើតហេតុ ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង