រថយន្តដឹកទឹកកក បើកបរខ្វះការប្រុងប្រយ័ត្ន ប្រះ​ខ្លួន​ដេក​កណ្តាលផ្លូវទាំងព្រឹក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជធានីភ្នំពេញ: កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបាន​បើកបរ​ក្នុង​ល្បឿន​លឿន ដោយបើកបរខ្វះការប្រុងប្រយ័ត្នបត់បួងចង្កូតជ្រុល ក្រឡាប់ផីងបោកទៅលើសួនទ្រូងផ្លូវ សំណាងល្អមិនបណ្ដាលគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ករណីនេះកើតឡើង ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ កែងផ្លូវចូលផ្សារសាមគ្គី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៣៤៧៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ហើយរថយន្តនេះទើបវិលមកពីដាក់ទម្លាក់ទឹកកកឲ្យម៉ូយនៅផ្សារសាមគ្គីវិញ បើកចេញពីផ្លូវលំផ្សារសាមគ្គី ឡើងមកផ្លូវទំនប់កប់ស្រូវ ល្បឿនលឿន ហើយបត់ឆ្វេង បំណង់បត់ឆ្ពោះទៅជើង តែដោយសារការធ្វេសប្រហែស របស់អ្នកបើកបរ ទើបបួងចង្កូតជ្រុល បែជាទាញក្រឡាប់បោកទៅលើសួន ទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងខូចខាត តែសំណាងល្អមុនបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ។

ក្រោយកើតហេតុ ខណ:ដែល គ្រោះថ្នាក់ដោយខ្លួនឯង មិនប៉ះពាល់ ខូចខាតដល់ទ្រព្យរដ្ឋ និងប៉ះពាល់ដល់អ្នកដទៃ រថយន្តខាងលើ សមត្ថកិច្ចអនុញ្ញាតឲ្យ ម្ចាស់រករថយន្តស្ទូចមកលើកយកទៅជួសជុលដោយខ្លួនឯង ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង