ផឹកចំស្រារខ្លាំង តាំងខ្លួនជា «ខ្លាក្រហឹម»ចុងក្រោយខ្លាជាប់ខ្នោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ផឹកស្រាស្រវឹងជោគជាំធ្វើការអុកឡុក ហាងខារាអូខេទាំងកណ្តាលរាត្រី ដោយបានតាំងខ្លួនជាខ្សែអ្នកធំ មានឈ្មោះថា ស លីហ៊ួរ ៦៦៦៦ ហៅ ខ្លាក្រហឹមផ្អើលដល់មហាជនប្តឹងសមត្ថកិច្ចនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២រំលងអាធ្រាត្យទៀបភ្លឺ។

ហេតុការនេះការភ្ញាក់ផ្អើលដល់មហាជន និងសមត្ថកិច្ចស្ទើរមួយក្រុងព្រះសីហនុតែពុំមានការបកស្រាយណាមួយពីសមត្ថកិច្ចនោះទេ។ប៉ុន្តែបើយោងតាមប្រភពនៅកន្លែងកើតហេតុផ្ទាល់ ក៏ដូចជាសំដីជនបង្ករផ្ទាល់ បានស្រែកឡូឡា គំរាមដកសមត្ថកិច្ចប៉ូលីសណាដែលពុំធ្វើតាមខ្លួននោះ ដោយគេបានតាំងខ្លួនថា «រូបគេមានឈ្មោះថា ស លីហ៊ួរ ៦៦៦៦ ហៅខ្លាក្រហឹម» ។

បើទោះបីជាសមត្ថកិច្ចខិតខំសម្របសម្រួលយ៉ាងណាក្តី រហូតសមត្ថកិច្ចក្តៅស្លឹកត្រចៀកងឺងម្នាក់ៗដោយសារយប់កាន់តែជ្រៅរួមទាំងអស់កំលាំង អត់ងងុយថែមទៀតនោះក៏ចាប់បុរសអស្ចារ្យគ្មានពីរវាយខ្នោះលើកឡើងរថយន្តតែម្តង។ ដោយឡែក បើយោងតាមប្រភពម្ចាស់ហាង ឈ្មោះ ធីតា មានទីតាំងម្តុំក្រោយពេទ្យ ស្ថិតក្នុងក្រុមទី០២ភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ បានអះអាងថា នៅមុនកើតហេតុបុរស់រូបនេះ បានចូលទៅផឹកស្រាបៀរ ជាមួយមិត្តភ័ត្រ៣នាក់ផ្សេងទៀត រហូតអស់ជិត០២ថូធំំ បុរស់រូបនោះមានអាការៈស្រវឹងមិនដឹងខ្លួន ស្រែកឡូឡា ដើររករឿងគេឯង បើទោះបីជាមិត្តភ័ក្រខិតខំអង្វរយ៉ាងណាក៏ដោយស្តាប់គ្នាមិនបាន ទើបមិត្តទាំង០៣នាក់ក្នុងនោះ និងស្រីម្នាក់បានជិះម៉ូតូចេញទៅមុនបាត់នៅតែបុរសម្នាក់នេះ។

ប្រភពដដែលបានបន្តថា ក្រោយពីមិត្តភ័ក្រចេញទៅបាត់ ជនបង្ករនៅតែបន្តស្រែកដើរករឿងក្នុងហាងដដែលរហូតឈានដល់សមត្ថកិច្ចឃាត់ខ្លួនទាំងយប់តែម្តង៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង