ផឹកស្រាថ្នាំក្លែមសាច់ឆ្កែ ស្រវឹងបញ្ចេញចង្កូម ចានហោះកែវហើរ បណ្តាលឲ្យបុរសម្នាក់របួសបែកក្បាលធ្ងន់ធ្ងរ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ យុវជន៣នាក់ ក្នុងចំណោមបក្ខពួកគ្នា៧នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឃាត់ខ្លួនបានទៅតាមបណ្តឹងជនរងគ្រោះ ដែលបានបង្កហឹង្សាឲ្យមានរបួសស្នាម ចូលសម្រាកពេទ្យ ផ្តើមចេញពីក្រុមជនដៃដល់ផឹកសុី ក្លែមសាច់ឆ្កែ ស្រវឹង គប់ចាន គប់កែវ វាយទៅលើជនរងគ្រោះ កាលពីវេលាម៉ោង៧ៈ៤៥នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ តូបលក់សាច់ឆ្កែ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយនាំគ្នាគេចខ្លួនបាត់អស់រយៈពេល៦ថ្ងៃ លេចមុខជនសង្ស័យ ប៉ូលីស ឃាត់ខ្លួនបាន៣នាក់ នាំចូលប៉ុស្តិ៍ប៉ូលីស។

ជនសង្ស័យទាំង៣នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ កែវ សឹមដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅ មានស្រុកកំណើតភូមិគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី២ ឈ្មោះ យ៉ាង ឆេន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅ មានស្រុកកំណើតភូមិ ខ្វាវ ឃុំព្រៃកំពក ស្រុកគិរីវង្ស ខេត្តតាកែវ។ ទី៣ ឈ្មោះ ពៅ ធារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះវិញ មានឈ្មោះ សុខ គឹមហុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ រងរបួសបែកក្បាលធ្ងន់។

តាមប្រភពបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី០២ ខែសីហា កន្លងមក ជនសង្ស័យមួយក្រុមមានគ្នា៧នាក់ អង្គុយផឹកសុី នៅរោងលក់សាច់ក្លែម ស្រីមុំ លក់សាច់ឆ្កែ ចំណែកជនរងគ្រោះ រួមជាមួយមិត្តភក្ដិ អង្គុយតុក្បែរនោះដែរ តែក្លែមសាច់ ត្រីយុីហុឺ លុះដល់ ក្រុមជនសង្ស័យ ក្លែមសាច់ឆ្កែ ស្រវឹង រករឿង ខាងជនរងគ្រោះ ចោទថាឌឺដង ទៅវិញ ស្ទុះ ស្រវ៉ាចាប់ចាន កែវ បានហោះនិងហើរ ដេញវាយខាងជនរងគ្រោះ បណ្តាលឲ្យ រងរបួសបែកក្បាលធ្ងន់ ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ចំណែកក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ រយៈពេល៦ថ្ងៃ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែសីហានេះ ប្រទះឃើញជនសង្ស័យ៣នាក់ ចូលធ្វើការងាររោងចក្រ រាយការណ៍ប្រាប់ប៉ូលីសចុះទៅចាប់ខ្លួនបានតែម្តង។

ជនដៃដល់ទាំង៣នាក់ក្រោយឃាត់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍ ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្ត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង