ផឹកស្រាស្រវឹងពីល្ងាច​ ព្រឹកឡើងកូនទៅដាស់ឃើញដេកស្លាប់ម្នាក់ឯង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ ក្រោយពីផឹកស្រវឹងពីយប់។ ហេតុការណ៏នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសង់ថ្មី ឡៅតឿ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ញឹម ម៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ ជាមួយបងថ្លៃ មានប្រពន្ធឈ្មោះ ចន ចរិយា អាយុ៣៧ឆ្នាំ មាន កូន៣នាក់ ប្រុស១ ស្រី២ រស់នៅឯស្រុកកំណើត ភូមិត្រោក ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា បានផឹកសុីនៅក្រៅជាមួយអ្នករត់ម៉ូតូឌុបជាមួយគ្នាម្តងហើយ លុះដល់ព្រលប់វិលដល់ផ្ទះវិញ ថែមមួយកំប៉ុងទៀត ជាមួយអ្នកជិតខាង ហើយឡើងទៅដេកសម្រាកលើឡៅតឿបាត់ទៅ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា នេះ មិនឃើញជនរងគ្រោះងើបដូចសព្វដងសោះ មានកូនស្រីជនរងគ្រោះម្នាក់ រុញទ្វារ អើតមើល ស្រាប់តែប្រទះឃើញដេកស្លាប់ទៅវិញ ទើបឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង ។

ក្រោយពីនគរបាលជំនាញខណ្ឌ ចុះទៅពិនិត្យសាកសព ធ្វើកោសល្យវិច្ច័យរួច ឃើញថាស្លាប់ដោយគាំងបេះដូង ហើយសាច់ញាតិ ក្រុមគ្រួសារក៏មិនបានប្តឹងផ្តល់អ្វីដែរ ស្នើសុំឲ្យសមត្ថកិច្ច ជួយបញ្ជាក់លិខិតមរណៈភាព ហើយដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង