ផឹកចំស្រាកាច! មិត្តភ័ក្តិពីរនាក់ទាញកាំបិតបុ័ងតោកាប់គ្នា សន្លប់ភ្លឹងទាំងពីរ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរស២នាក់ដែលជាមិត្តភ័ក្តិនឹងគ្នានៅពេលស្រវឹងបានទាញកាំបិតបុ័ងតោកាប់គ្នាហូរឈាមស្រោចពេញខ្លួន។ ឆាកប្រយុទ្ធនេះចុងក្រោយជាលទ្ធផល គ្មានអ្នកចាញ់ ហើយក៏គ្មានអ្នកឈ្នះដែរ ទាំង២នាក់រងរបួសនឹងសន្លប់ភ្លឹងដោយមិនដឹងមូលហេតុអ្វីឡើយ។ ក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ បានបង្កឲ្យមានការភ្ញាក់ផ្អើល អស់ប្រជាពលរដ្ឋ សមត្ថកិច្ច បានត្រឹមចុះទៅជួយហៅឡានពេទ្យ ដឹកយកទៅសង្រ្គោះ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលលេខ៥ ជាន់ទី២ ខាងជើងជាប់ផ្សារអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ម្ចាស់បន្ទប់ ឈ្មោះ ចាន់ ធី (របួសសន្លប់ឈឹង) អាយុ២២ មុខរបរជាងដែក មានប្រពន្ធ ឈ្មោះ ងួន សុខុន អាយុ៣១ជាកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ មានស្រុកកំណើតនៅភូមិកញ្ចែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ចំណែកបុរសជាមិត្តភ័ក្តិ គ្រាន់តែដឹងថា ឈ្មោះ រ៉ង អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដហើយក៏មិនដឹងស្នាក់នៅទីណាដែរដោយសាររបួសធ្ងន់ ត្រូវម្ចាស់បន្ទប់កាប់សុះសាច់ សន្លប់ឈឹង។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសឈ្មោះ រ៉ង បានមកដល់បន្ទប់ជួលជាន់ទី២ខាងលើនៅផឹកសុីជុំគ្នាក្នុងបន្ទប់ជួល តាំងពីក្បាលព្រលប់មកម្លេះ លុះនៅពេលកើតហេតុស្រាប់តែឮសូរសំលេងស្រែកឲ្យជួយ បង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋក្បែរខាងរត់ឡើងទៅមើលក៏ប្រទះឃើញដេកដួល សន្លប់ទាំង២នាក់ក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ ទើប រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង