ងោកមួយផាំង រេចង្កូតជ្រុលទៅបុករទេះលក់គុយទាវរងការខូចខាត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តងោកមួយផាំង រេចង្កូតទៅប៉ះរទេះលក់គុយទាយនៅចញ្ចើមថ្នល ទទួលរងការខូចខាតសំណាងគ្មាននណាម្នាក់រងរបួស។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៥៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំណុចមុខពេទ្យរុស្សីស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធន់ធំមួយគ្រឿងម៉ាកHiNOពណ៌បៃតង ពាក់ស្លាក់លេខ តាកែវ 3A-0332 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងនៅពេលមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកនិងរទេះ លក់គុយទាយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមៗអ្នកបើកបររថយន្តមិនព្រមឈប់ទទួលខុសត្រូវតែបែជាព្យាមយាមបើករថយន្តប៉ងគេច តែត្រូវសមត្ថកិច្ចដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបរ។

ក្រោយពេលកើតហេតុខាងរថយន្តមានអ្នកតំណាងមកធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តបង្កសុខចិត្តចេញសងថ្លៃខូចខាតអោយទៅម្ចាស់រទេះលក់គុយដើម្បីបញ្ចប់រឿង ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង