ធ្វើអីចឹងពីបាកតែកូនចៅ! តូចចិត្តខ្លួនឯងមានជំងឺប្រចាំកាយ សម្រេចចិត្តលោតពីលើផ្ទះសំលាប់ខ្លួនតែ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្ត្រីម្នាក់មានជម្ងឺប្រចាំកាយ បានសម្រេចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន តែមិនស្លាប់ រងរបួសធ្ងន់ ត្រូវបានកូនៗដឹកតាមរឺម៉កម៉ូតូ មកសង្គ្រោះនៅមន្ទីពេទ្យ សាកលវិទ្យាល័យអន្តរជាតិសែនសុខ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងសង់ថ្មីផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រេង ចិន្តា អាយុ៤៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មិនមានសាក្សីបញ្ជាក់ ឫក៍ឃើញថា ស្ត្រីខាងលើ បានលោតមកពីជាន់ទីប៉ុន្មាននោះឡើយ ប៉ុន្តែបើតាមសំដីសាច់ញាតិ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់នៅក្នុងផ្ទះធម្មតា តែកូនៗក៍មិនបានចាប់អារម្មណ៍ឡើយ ដោយគាត់នៅខាងលើ ចំណែកកូនៗអង្គុយលេងនៅខាងក្រោម រហូតដល់គាត់លោតធ្លាក់ដល់ដី នៅមុខផ្ទះ ទៅហើយ ទើបបងប្អូននៅក្នុងផ្ទះដឹង ហើយក៍ដឹកតាមរឺម៉កកងបី មកង្គ្រោះនៅមន្ទីពេទ្យ សាកលវិទ្យាល័យអន្តរជាតិ សែនសុខភ្លាមៗ។

ប្រភពពីសាច់ញាតិដដែលបានប្រាប់បន្តថា ស្ត្រីរងគ្រោះខាងលើ គាត់មានជម្ងឺប្រចាំកាយ(សរសៃប្រសាទ)ហើយកន្លងមកកូនៗ មិនអោយគាត់គិតច្រើន ធ្វើអ្វីទាំងអស់ដោយអោយគាត់នៅតែផ្ទះប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះ គាត់តែងតែពិបាកចិត្ត ទើបដល់ថ្ងៃកើតហេតុ កូនគាត់សង្ស័យថា ជម្ងឺរបស់ម្តាយរើឡើង រឺក៍អាចថាបានអ្នកម្តាយមានបំណងចង់សម្លាប់ខ្លួន ព្រោះថា នៅពេលដែលម្តាយគាត់ធ្លាក់ដល់ដី ទើបមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានចុះមកពិនិត្យទីតាំង តែទ្វារខាងលើ បានដាក់គន្លឹះជាប់។

បច្ចុប្បន្ន ស្ត្រីរងគ្រោះ កំពុងសង្គ្រោះ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ប៉ុន្តែស្ថានភាពជម្ងឺ មានសង្ឃឹមតិចតូចណាស់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង