ធ្វើឬកឡើងឡូយ លួចគេហើយមកអង្គុយលេង ធ្វើដូចអត់មានរឿងអីកើតឡើង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទួលសង្កែ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទបានសម្រេច តែត្រូវបានម្ចាស់ទូរស័ព្ទប្តឹងចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ មួយគ្រឿង កាលពីវេលាម៉ោង ៧ៈ០០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយប៉ុស្តិ៍ទួលសង្កែ ស្ថិតក្នុងក្រុម១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

នគរបាលប៉ុស្តិ៍ទួលសង្កែ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ាត់ លី ភេទប្រុស អាយុ ២០ឆ្នាំ និងទី២ ឈ្មោះ សុខ បូន ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នអ្នកទាំង២នាក់ មានមុខរបរ មិនពិតប្រាកដ និងស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ចំណែកឯ ជនរងគ្រោះឈ្មោះ គឹម ហេង ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង ៦ៈ៣០នាទីព្រឹក ជនរងគ្រោះបានប្រញាប់នាំកូនរបស់ខ្លួន ដើម្បីចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានទុកទូរស័ព្ទដៃ មួយគ្រឿង ម៉ាក សាមសុង TOP 4 ពណ៍ស លើគ្រែចោល ភ្លាមៗនោះ ជនសង្ស័យទាំង ២នាក់ខាងលើ ក៏ឃើញមានឱកាសល្អបាននាំគ្នាធ្វើសកម្មភាពលួចយកទូរស័ព្ទដៃនោះ ដើម្បីយកទៅដាក់បញ្ចាំ។

ក្រោយពីពួកគេទាំង ២នាក់បានដាក់បញ្ចាំរួចមក ពួកគេក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ ដោយអង្គុយធ្វើដូចគ្មានរឿងអីកើតឡើង។ ស្រាប់តែពេលនោះ ជនរងគ្រោះបានត្រឡប់មកពីជូនកូនទៅប្រឡងរួចមកវិញ ក៏មិនបានឃើញទូរស័ព្ទដែលទុកនៅលើគ្រែ ភ្លាមៗនោះ ជនរងគ្រោះមានការសង្ស័យមានសង្ស័យទៅលើពួកគេទាំង ២នាក់នោះ ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង