ប្រហែសមិនបានទេ ឡើងប្រក់ដំបូលស័ង្កសីមិនប្រយ័ត្នប៉ះខ្សែភ្លើងឆក់សន្លប់ស្ដូកស្ដឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសម្នាក់បម្រើការងារ នៅមជ្ឈមណ្ឌលថែទាំ យានយន្ត វី អេស ស្អាតល្អ ដែលមានទីតាំងស្ថិតនៅតាមផ្លូវវេងស្រេង ផ្ទះលេខ២៣៩ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលឡើងប្រក់ដំបូលស័ង្កសី ភ្លាត់ស្នៀត លើកដែកទៅប៉ះខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងឆក់ រងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅលើដំបូលយានដ្ឋាន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ៈ៣០នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧។

ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុជាង៣០ឆ្នាំ បម្រើការងារ ក្នុងមជ្ឈមណ្ឌល ថែទាំយានយន្ត វី អេស ស្អាតល្អ ខាងលើ ក្នុងស្ថានភាពរបួស រលាកខ្លួន ដៃជើង ធ្ងន់ សន្លប់នៅលើដំបូលស័ង្កសី។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករផ្សេងទៀត មានគ្នា២នាក់ យកដែកទីបជ្រុង និងស័ង្កសី ឡើងទៅលើដំបូលយានដ្ឋាន ដើម្បីប្រក់ ដែលនៅគៀកនឹងខ្សែកាបភ្លើងមានតង់ស្យុងខ្ពស់ របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ដោយសារការធ្វេសប្រហែស ភ្លេចខ្លួន ពេលដែលជនរងគ្រោះលើកដែក ទៅប៉ះនឹងខ្សែកាបភ្លើងនោះ ទើបធ្វើឲ្យស្រូបឆ្លងឆក់ ដួលនៅលើដំបូលស័ង្កសី សន្លប់ស្តូក។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមកម្មករ សាច់ញាតិ នាំគ្នា យកភួយ ដាក់សែងសម្រូតទម្លាក់ចុះ និងត្រូវបានដឹកតាមរថយន្តសង្រ្គោះ ទៅមន្ទីរពេទ្យ រុស្សី ដើម្បីសង្រ្គោះអាយុជីវិត៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង