ធ្វើការសុខៗបែកគំនិតកិបកេងលុយក្រុមហ៊ុន មិនស្ដាយបរិញ្ញាបត្រខំរៀនអស់ទាំងលុយទេអី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ឥណទានម្នាក់ត្រូវបាននាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចដោយចោទពីបទរំលោភលើទំនុកចិត្ត(ប្រមូលលុយពីអតិថិជនយកទៅស៊ីចាយអស់ជាង១១លានរៀល)។ កាលពីវេលាម៉ោង១៩ៈ២៥នាទីល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ សុទ្ធ សុភ័ត្ត្រសុផានុ ហៅយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទាន(ប្រចាំសង្កាត់ឃ្មួញខណ្ឌសែនសុខ)ស្នាក់នៅផ្ទះជួលភូមិបឹងសាឡាងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

លោក លី ប៊ុនអ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនាយក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរាយការណ៍ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៦ជនសង្ស័យបានមកសុំបំរើការងារនៅក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទានប្រចាំសង្កាត់ឃ្មួញ(ខណ្ឌសែនសុខ)រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យបានប្រើល្បិចដោយបានប្រមូលលុយពីអតិថិជនបានចំនួន ១១៤៩១១០០ (ដប់មួយលានសែសិបប្រាំបួនម៉ឺនមួយពាន់មួយរយរៀលគត់)យកទៅស៊ីចាយសប្បាយហើយបានធ្វើវិក័យបត្រក្លែងបន្លំមកក្រុមហ៊ុនថាអតិថិជនមិនទាន់អោយទៅវិញ។

គាត់បន្តប្រាប់ទៀតថាលុះដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោងប្រហែល១៩ៈ២០នាទីល្ងាច បែករឿងដឹងដល់ក្រុមហ៊ុនថាជនសង្ស័យប្រើល្បិចកិបកេងយកលុយក្រុមហ៊ុនទៅស៊ីចាយសប្បាយហើយទើបនាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនជនខាងលើយកមកប្រគល់អោយសមត្ថកិច្ចសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនទៅតុលាការពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង