ស្គាល់ជួយប្រាប់ផង! ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាប មិនទាន់ស្គាល់អត្តសញ្ញាណ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាបបង្កការភ្ញាក់ផ្អើលរួចរាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យដែលប្រជាពលរដ្ឋអះអាងថាសពនោះគឺបានលោតទឹកកាលពីវេលា៨យប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧។ ហេតុការណ៍ខាងលើនេះភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧នៅច្រាំងទន្លេសាបខាងកើតភូមិដើមគសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សពនោះ ស្លៀកខោវខ្មៅជើងវែងអាវការ៉ូដៃវែងពណ៌កាហ្វេអាយុប្រហែលជាង២០ឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរួចរាយការណ៍មកសមត្ថកិច្ចចុះមកស្រង់ចេញពីទឹកយកទៅធ្វើកោសល្យវិច្ច័យនៅច្រាំងទន្លេនោះតែម្តង។ សពនេះអាចបើតាមការអះអាងរបស់អ្នកឃើញហេតុការណ៍គេបានលោតចូលទឹកស្ពានជ្រោយចង្វាររយៈពេល២យប់១ថ្ងៃមកហើយ។ ជនរងគ្រោះមានឈ្មោះ តាំង អី ហៅ កាំង អាយុ៣៧ឆ្នាំមានមុខរបរកម្មករសំណង់ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក។ គេមិនទាន់ស្គាល់អត្តសញ្ញាណសពបុរសខាងលើនោះទេប៉ុន្តែសមត្ថកិច្ចបច្ចេកទេសពិនិត្យនិងធ្វើកោសល្យវិច្ច័យបញ្ជាក់ថាសពបុរសរងគ្រោះខាងលើគឺស្លាប់ដោយសារឈ្លកទឹក។ ក្រោយពីសមត្ថកិច្ចកិច្ចពិនិត្យសពរួចបានប្រគល់ទៅឱ្យអាចារ្យភ្លុកបូជាតាមប្រពៃណីនៅវត្តព្រែកតាគង់ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង