មិនដឹងគុំតាំងពីពេលណាទេ ពេលគេភ្លេចខ្លួនចូលមកកាប់ទាំងកម្រោលតែម្ដង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នគរបាលបុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនដៃដល់ម្នាក់ដែលយកពូថៅកាប់បុរសម្នាក់របួសធ្ងន់នៅមុខផ្ទះគ្មានលេខ ផ្លូវ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុង វិចិត្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជាទីកន្លែងកើតហេតុ។ ជនសង្ស័យឈ្មោះ សៅ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ កំពុងអង្គុយលេងលើគ្រែមុខផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដែលធ្លាប់មានទំនាស់គ្នាពីមុនមក បានយកពូថៅមកកាប់ក្បាលជនរងគ្រោះ ២ពូថៅ បណ្តាលឲ្យរងរបួសជាទម្ងន់ ពេលនោះក៏ត្រូវបានសមត្ថកិច្ចយើង ជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ និង ពូថៅ យកមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ធ្វើការ សាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង