មិនដឹងរកសីុអីនាំប្តីប្រពន្ធលក់សារធាតុញៀនខុសច្បាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ប្ដីប្រពន្ធត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួននិងដកហូតសារធាតុញៀនចំនួន១៨កញ្ចប់តូច ១កញ្ចប់ធំនិងថ្នាំគ្រាប់ចំនួន២៧គ្រាប់ ករណីចែកចាយគ្រេឿងញៀន។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ម្ដុំត្រឡោកបែក ភូមិ១៦ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ប្ដី ប្រពន្ធ ទី១ឈ្មោះ នៅ មុំ ភេទស្រី អាយុ៤៩ឆ្នាំ ស្នាក់នៅបន្ទុប់ជួលគ្មានលេខ ភូមិ១៦ ម្ដុំត្រឡោកបែក តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់១(ប្រពន្ធ) និងប្ដីមានឈ្មោះ បិន ប៉ោង ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មាន ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលឈានដល់កាឆែកឆេផ្ទះកើតហេតុ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ ជាយូមកហើយ ដោយស្រ្តីជាប្រពន្ធតែងតែ ឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង រហូតមកដល់ថ្ងៃនេះកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនស្រ្តីជាប្រពន្ធដោយដកហូតជាក់ស្ដែងនួន១៨កញ្ចប់តូច ហើយក៏បាននាំមកឆែកឆេដល់ផ្ទះរកឃើញ សារធាតុញៀនចំនួន១កញ្ចប់ធំនិងប្រភេទថ្នាំយ៉ាម៉ាចំនួន២៧គ្រាប់បន្ថែមទៀត។

ក្រោយប្រតិបត្តិការណ៍កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធនិងវត្ថុតាងប្រភេទក្រាមសថ្លា១កញ្ចប់ធំ ១៨កញ្ចប់តូចនិងប្រភេទថ្នាំយ៉ាម៉ាចំនួន២៧គ្រាប់។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីរួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំទៅមូលដ្ឋាន បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង