ចេះតែច្បាប់ព្រៃទេឬយ៉ាងមិច ម្តេចមិនអនុគ្រោះអោយគ្នាខ្លះផង អាងអីទាញកាំភ្លើង…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ដែលអាះអាងថាខ្លួនជានគរបាល ប្រើកាំភ្លើងបាញ់ទៅលើដីចំនួន១គ្រាប់ ផ្លាតចំជើងបុរសម្នាក់ដែលជាគូរជម្លោះផឹកស៊ីក្បែរគ្នា ដែលហេតុការណ៍នេះ ស្ថិតនៅក្នុងម្តុំផ្លូវរថភ្លើងបឹកកក់ (R6) សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសាក្សីពីកន្លែងកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ បុរសទាំង២នាក់បានអង្គុយផឹកស៊ីក្បែរគ្នានៅកន្លែងកើតហេតុ រហូតទាស់សំដីដាក់គ្នា ជនរងគ្រោះបានដើរទៅច្រានទ្រូងជនបង្ករ ទើបជនបង្ករដែលជាមន្ត្រីនគរបាល ដោយខ្លួនមានកាំភ្លើងនៅចង្កិះ បានដកបាញ់ទៅលើដីចំនួន១គ្រាប់ ហើយបានផ្លាតចំជើងឆ្វេងបុរសដែលទៅច្រានទ្រូងរងរបួសស្រាល ។

ប្រភពបានបន្តទៀតថា ជនបង្ករជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេស អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រើប្រាស់កាំភ្លើង ម៉ា រ៉ូឡូកាណុងវែង ហើយ ជនបង្កមានឈ្មោះ នួន សីគុង និងជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំង២នាក់មកកាន់អធិការដ្ធាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរពីដំណើររឿង។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង